Hyomin ក្រុម T-ara បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី១៩+​ធ្វើ​ឲ្យ​អ្នក​មើល​​ស្រៀវស្រាញ

សមាជិក​របស់​ក្រុម​ចម្រៀង T-ara Hyomin បាន​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​វិញ​ជាមួយ​វីដេអូ​ចម្រៀង​ដ៏​ក្ដៅ​គគុក។

 

Hyomin ក្រុម T-ara បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី១៩+​ធ្វើ​ឲ្យ​អ្នក​មើល​​ស្រៀវស្រាញ

 

វេលា​ម៉ោង ១២យប់ ឈាន​ចូល​ថ្ងៃ​ទី ១៧ ខែ​មីនា Hyomin សមាជិក​ក្រុម​ចម្រៀង​នារី T-ara បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “Sketch”។ ក្រោយ​ពេល​បាន​មើល​រូប Teaser ដ៏​សិច​ស៊ី​មុន​នោះ ចុង​បញ្ចប់​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​នេះ​ក៏​អាច​ទស្សនា​បាន​វីដេអូ​ចម្រៀង​នេះ​ទាំង​ស្រុង​ហើយ។

 

នៅ​ក្នុង​ MV “Sketch” តារា​ចម្រៀង​អាយុ ២៦ ឆ្នាំ​មិន​ត្រឹម​តែ​រាំ​ខណៈ​​ស្លៀក​តែ​អាវ​ក្នុង Hyomin ក៏​មាន​ឈុត​ឆាក​ក្ដៅ​សាច់​នៅ​លើ​គ្រែ​ជាមួយ​តារា​សម្ដែង​ប្រុស Nam Goong Min ផង​ដែរ។ បើ​ទោះ​បី​ជា​ត្រូវ​រង​ការ​រិះគន់​ក៏​ដោយ​តែ​ម្ចាស់​បទ “Nice Body” នៅ​តែ​ដើរ​តាម​គន្លង​សិចស៊ី​ដដែល​នៅ​ក្នុង​អាល់ប៊ុម​ទោល​លើក​ទី​២​នេះ។ សហការ​ក្នុង​ការ​ត្រលប់​មក​វិញ​របស់ Hyomin លើក​នេះ​រួម​មាន Jun Hyung សមាជិក Beast និង Jea តារា​ចម្រៀង​សំឡេង​ឯក​របស់​ក្រុម​ចម្រៀង Brown Eyed Girls៕

 

 ចុចអាន៖សមាជិក T-ara បង្ហោះ​សំបុត្រ​ថ្លែង​អំណរ​គុណ​របស់​កុមារា​ខ្មែរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi