ប៊ុន សក្ដិ ទៅ​ដល់​ណា​ហើយ?

ប៊ុន សក្ដិ ហាក់​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​មហាជន​ទូទៅ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ខណៈ​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា ម្ចាស់​បទ”ជិះ​ក្របី” រូប​នេះ​អាច​ឈប់​ពី​សិល្បៈ​ហើយ ព្រោះ​មិន​សូវ​មាន​មុខ​តាម​កម្មវិធី​នានា ខណៈ​បទ​ចម្រៀង​ក៏​ស្ងាត់។

 

ប៊ុន សក្ដិ ទៅ​ដល់​ណា​ហើយ?

 

យ៉ាង​ណា​ ប៊ុន សក្ដិ បាន​​បង្ហាញ​មុខ​ជា​ថ្មី​ជាមួយ​តារា​ចម្រៀង​​ ខេមរៈ សិរីមន្ត, ខាន់ ជែមស៍ និង​តារា​ផ្សេងៗ​ទៀតក្នុង​ឱកាស​ថត MV របស់​​ផលិតកម្ម​ សាន់​ដេ ​ប៉ុន្មាន​ថ្ងៃ​មុន​ ថែម​ទាំង​​បាន​ប្រាប់​មក​កាន់ Sabay ដោយ​​ខ្លី​ថា រូប​លោក​មិនបាន​ទៅ​ណា​ទេ ហើយ​ក៏​មិន​ស្ងប់ស្ងាត់​ពី​សិល្បៈ​នោះ​ដែរ ដោយ​នៅ​ធ្វើការ​ឱ្យ​ផលិតកម្ម​ដដែល ហើយ​​បាន​ឱកាស​ចេញ​ទៅ​ក្រៅ​ប្រទេស​ខ្លះ​ប៉ុណ្ណោះ។ ពេល​នេះ​លោក​មក​វិញ​ហើយ សម្រាប់​អាល់ប៊ុម​ចូលឆ្នាំ​មាន​បទ​ចម្រៀង ២ បទ​ហ្នឹង​គេ​ដែរ។

 

“ខ្ញុំ​មិន​ទៅ​ណា​ទេ ហើយ​ក៏​មិន​ស្ងាត់​ដែរ បន្តិច​ទៀត​​នេះ មាន​បទ​ចម្រៀង​ថ្មី​ចេញ​ទៀត​ហើយ”។ ប៊ុន សក្ដិ ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ឆាប់ៗ​ខាង​មុខ​លោក​នឹង​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​នៅ​ផលិតកម្ម សាន់ដេ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ចម្រៀង​ថ្មី​ទាំង​នោះ​ចេញ​ជា​លទ្ធផល​ផ្លូវ​ការ​ពេល​ណា​ដែរ ព្រោះ​កំពុង​ធ្វើ​បទ​ភ្លេង​ថ្មី​មិន​ចម្លង។ តារា​ចម្រៀង​រូប​នេះ​ មិន​ហ៊ាន​ដាក់​ក្ដី​សង្ឃឹម​យ៉ាង​ណា​ទេ ព្រោះ​គ្រប់​យ៉ាង​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ ដោយ​ទុក​ឱ្យ​មហាជន​ជា​អ្នក​វិនិច្ឆ័យ។

 

ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​បញ្ហា​ចេញ​ចម្រៀង​ថ្មី​របស់​ ប៊ុន សក្ដិ  មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​ចាត់ការ​ទូទៅ​វ័យ​ក្មេង​របស់​ផលិតកម្ម​សាន់ដេ ឡាយ សុខចម្រើន បាន​ទេ​នៅ​ព្រឹក​នេះ ព្រោះ​ទូរសព្ទ​លោក​ពុំ​មាន​អ្នក​ទទួល​ឡើយ៕

 

អត្ថបទ៖ សំ ជំនាញ