សម្ដេច ហ៊ុន សែន ថា រឿងអាស្រូវ​ស្នេហា​អ្នកនយោបាយ មិនអាច​លាក់បាំង​បានទេ​

​ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​បែប​ចំអក​លើ​ករណី​រឿងអាស្រូវ​ផ្លូវភេទ ដែល​ត្រូវបាន​គេ​សង្ស័យ​ជា​សំឡេង​ឯកឧត្តម កឹម សុខា និង​នារី​ម្នាក់ ឈ្មោះ ស្រីមុំ នោះ ថា មិនអាច​លាក់បាំង​បានទេ​។​

​សម្ដេច ហ៊ុន សែន បាន​រំ​ឮ​ក​ពី​រឿង​ភាគី​អាស្រូវ​ស្នេហា​ដែល​លោក​បានដឹង​នោះ​ថា ៖«បោកគេសម័យនេះលេងបានហើយ សូម្បីព្រលានយន្ដហោះបាងកក ព្រលានយន្ដហោះភ្នំពេញគេថតមនុស្សទុកតើ ចេញចូលគេថតទុកតើ សណ្ឋាគារមួយៗគេមានប្រដាប់ថតទុកតើ។​កុហក​គេ​ថា​អត់​មាន​ប៉ាស្ព័រ តែ​កន្លែង​ប៉ាស្ព័រ​ថា​មាន​ធ្វើ ថា​អត់​ដែល​ទៅ​ថៃ ​យន្តហោះ​បាងកក​អ៊ែរ​ឡាញមានសំបុត្រយន្ដហោះ មានបញ្ជាក់ពេលវេលា​ម៉ោង​នេះ ថ្ងៃនេះ​​»​។

សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្រ្តី៖

​ប្រមុខ​រដ្ឋាភិបាល បាន​ចំអក​ថា ករណី​រឿងអាស្រូវ​នេះ​ហាក់ដូចជា​ភ្លើង​ឆេះ​ឆ្ងាយ ដែល​កំពុង​ខិតជិត​ដល់​ជើង​របស់​រដ្ឋាភិបាល​ហើយ ។ លោក​ថា​៖«​ភ្លើង​នៅ​ឆ្ងាយ ហើយ​ឥឡូវនេះ​ឆេះ​ដល់​ជើង​រដ្ឋាភិបាល​ហើយ​ដែល​ត្រូវ​រើ​។ ប៉ុន្ដែ​ឥឡូវ​តុលាការ​បាន​បញ្ជា​ទៅ​ប៉ូលីស​ពិនិត្យ​ស៊ើបអង្កេត​ហើយ​»​។​

​គួរ​បញ្ជាក់ថា សំឡេង​ខ្សែអាត់​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ បាន​ផ្ទុះឡើង​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​អនាមិក​មួយ​ដែលមាន​ឈ្មោះ «Mon Srey» ដែល​ថត​ពី​ការសន្ទនា​ស្នេហា​របស់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​។ សំឡេង​បុរស​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​