សម្ដេច ហ៊ុន សែន ប្រកាសថា អភិបាលខេត្ត​ចំនួន​៤ នឹង​បញ្ចប់​ភារកិច្ច​មុន​អាណត្តិ​

​សម្ដេច ហ៊ុន សែន បានប្រកាសថា អភិបាលខេត្ត​ចំនួន​៤ នឹងត្រូវ​បញ្ចប់​តួនាទី​មុន​សភា​បោះឆ្នោត តែ​នឹង​ដក​ពួកគេ​ដាក់​បញ្ចូលមក​ជួរ​រដ្ឋាភិបាល​វិញ ដោយមាន​តំណែង​ជា​រដ្ឋលេខាធិការ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន នៅ​ព្រឹក​នេះ​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា អភិបាលខេត្ត​ចំនួន​៤ ដែល​ត្រូវ​បញ្ចប់​ការងារ​មុន​អាណត្តិ​នេះ​មាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ូ សំអឿន អភិបាលខេត្ត​កំពង់ស្ពឺ លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្តកំពត និង​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ដោយសារ​ពួកគេ​ជិត​ដល់​អាយុ​ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ប្រមុខ​រដ្ឋាភិបាល ក៏បាន​និយាយ​បែប​លើកទឹកចិត្ត​ដល់​អភិបាលខេត្ត​ទាំងនោះ​ថា ការដាក់បញ្ចូល​ពួកគេ​មក​ជួរ​រដ្ឋាភិបាល ដោយសារតែ​អភិបាលខេត្ត​អាចមាន​លទ្ធភាព​ធ្វើ​នាយករដ្ឋមន្ត្រី​បាន​។​«​អ្នកខ្លះ​ធ្វើ​រដ្ឋមន្ត្រី​បាន តែ​មិន​អាចធ្វើ​ចៅហ្វាយខេត្ត​បានទេ ព្រោះ​ចៅហ្វាយខេត្ត​អាចធ្វើ​ការងារ​គ្រប់គ្រង​បាន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ទាំងមូល គ្រាន់តែ​កិច្ច​ការទូត​គាត់​មិនអាច​ធ្វើបាន ដូចនេះ​ចៅហ្វាយខេត្ត​អាចធ្វើ​ការ​បាន​ច្រើន ដឹង​រឿង​ច្រើន ហើយ​អាចធ្វើ​នាយករដ្ឋមន្ត្រី​បាន​»​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖



សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​