យុវជន២នាក់ ត្រូវកម្លាំងនគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនពីបទ ឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ ៧មករា ចុះល្បាតមូលដ្ឋាន ឃាត់ខ្លួនយុវជន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ក្នុងករណីឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់ ដែលកំពុងឈរក្បែររថយន្ត ស្ថិតនៅចំណុចសណ្ឋាគារ អេសាភេលេស តាមបណ្តោយផ្លូវលេខ៩៣ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៣ទៀបភ្លឺ ។

ជនសង្ស័យទី១ ឈ្មោះ គឹម ឆាយហួត ភេទប្រុស​ អាយុ១៧ឆ្នាំ​​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០ ផ្លូវD៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទី២ឈ្មោះ ប៉ុល ផាណារ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវត្តកោះ ស្នាក់នៅផ្ទះគ្មានលេខ ម្តុំសង្កាត់បឹងកេងកង ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ នាប វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ២២៥E2 ផ្លូវលេខ៩៣ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរក្បែររថយន្ត ស្ថិតនៅចំណុចសណ្ឋាគារអេសាភេលេស តាមបណ្តោយផ្លូវលេខ៩៣ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ស្រាប់តែមានជនសង្ស័យ ៣នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហ្វីឡាណូ ពាក់ស្លាកលេខ ភ្នំពេញ 1CY-6124 ធ្វើសកម្ម​ភាពឆក់ទូរស័ព្ទដៃ ម៉ាក iphone5 ពីជនរងគ្រោះ រួចបានព្យាយាមគេចខ្លួន តែមិនបានសម្រេច ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំនិង ចាត់ការតាមនីតិវិធី៕

យុវជន២នាក់ ត្រូវកម្លាំងនគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនពីបទ ឆក់ទូរស័ព្ទដៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត