ក្មេងស្រីតូចម្នាក់ ផ្តល់ស្នាមថើប ឲ្យសត្វតោ ដ៏ធំមួយក្បាល ស្រាប់តែសត្វតោ បញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញឲ្យឃើញពី ក្មេងស្រីតូច ដ៏គួរឲ្យស្រលាញ់ម្នាក់ ផ្តល់ស្នាមថើប ឲ្យសត្វតោមួយក្បាល នៅឯសួនសត្វមួយកន្លែង បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ដោយសារតែហេតុផល ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

ក្មេងស្រីតូចម្នាក់ ផ្តល់ស្នាមថើប ឲ្យសត្វតោ ដ៏ធំមួយក្បាល ស្រាប់តែសត្វតោ បញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

វីដេអូដែលមានរយៈពេល ជិត១នាទីនោះ បានបង្ហាញឲ្យឃើញ ក្មេងស្រីតូច ដ៏គួរឲ្យស្រលាញ់ម្នាក់ បានផ្តល់ស្នាមថើប ទៅឲ្យសត្វតោ ដ៏ធំមួយក្បាល ដោយនាងឈរ នៅក្បែរសត្វតោ ចម្ងាយពីគ្នា ប្រហែលជា ៤-៥សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានផ្ទាំងកញ្ចក់ ធ្វើជារបាំងការពារ។

ដំបូងឡើយ សត្វតោដ៏ធំមួយក្បាលនោះ ហាក់បីដូចជា ចាប់អារម្មណ៍ខ្លាំង ទៅលើក្មេងស្រីតូច រូបនោះ ដោយសម្លឹងមើលនាង មិនដាក់ភ្នែកឡើយ។ ផ្ទុយទៅវិញ ក្រោយពេលដែលនាង បានផ្តល់ស្នាមថើប ទៅឲ្យវា ស្រាប់តែវា ចាប់ផ្តើមបញ្ចេញប្រតិកម្ម ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបានប្រើ ជើងខាងមុខទាំង២ ក្រញៅផ្ទាំងកញ្ចក់នោះ យ៉ាងសាហាវ តែម្តង។

យ៉ាងណាមិញ ប្រតិកម្មរបស់សត្វតោនេះ បានធ្វើឲ្យក្មេងស្រី រូបនោះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនាងនៅតែក្លាហាន ឈរតទល់ ជាមួយនឹង សត្វតោដ៏ធំនោះដដែល៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត