សេ​-១២៥ បុក ឃ្លិ​កទាំងកម្រោលរបួស​ធ្ងន់​ស្រាល ៣ នាក់​

6 Videos


​ភ្នំពេញ : បុរស​ស្ត្រី ២ នាក់​ប្តី​ប្រពន្ធ ទើប​មកពី​ការ​បងប្អូន​នៅ​ម្តុំ​ស្ពាន​ស្លាគូរ ខេត្តតាកែវ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​បុរស​ចំណាស់​រត់​ម៉ូតូឌុប​ម្នាក់​ផឹកស្រា​ស្រវឹង​ស្រឿងៗ ជិះ​ម៉ូតូ​ជែង​រថយន្ត​នៅខាងមុខ ជ្រុល​ទៅ​ចំ​ពីមុខ​ពេញទំហឹង ។​

​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី ១៤ មិនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ស្ថិតក្នុង​ភូមិ​ព្រៃ​កំបុត​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

M88


​តាម ​ប្រព​ភ​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ស្ត្រី ២ នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក​ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-2664 តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ហុងដា សេ​-១២៥ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-0527 ជិះ​ដោយ​បុរស​ចំណស់​រត់​ឌុប​ម្នាក់ បែប​ស្រវឹង​បន្តិច​ផង ជិះ​មក យ៉ាង​លឿន​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជែង​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ដែល​នៅ​ពី​ខាងមុខ ក៏​ជ្រុល​រេ​ទៅបុក​ចំ​ពីមុខ​ម៉ូតូ ២ នាក់​ប្តី​ប្រពន្ធ​លាន់​សូរ​ប្រាវ បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​ឃ្លី​ក​ជា​ប្តី​បាក់ដៃ​ស្តាំ និង បែកបាក់​ធ្មេញ​មុខ ២ បែក​មុខមាត់ ចំណែក​ប្រពន្ធ​ថ្លោះ​កដៃ​ស្តាំ ។ រីឯ​បុរស​ចំណាស់​រត់​ម៉ូតូឌុប​ដែលជា​អ្នក​បង្កហេតុ រលាត់​ក្បាលពោះ រយះ​អាវ រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

សេ​-១២៥ បុក ឃ្លិ​កទាំងកម្រោលរបួស​ធ្ងន់​ស្រាល ៣ នាក់​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ២ នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ ៧១១ កងពលតូច ៧០ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង សមត្ថកិច្ច​វាស់​វេ​ង​យកទៅ​រក្សាទុក នៅ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ៕

                                                            ( ប្រភព : TV5 )