​ហេតុអ្វី​បានជា​ត្រូវ​ឲ្យ​កូន​រៀន​សម្តែង​?

​ហេតុអ្វី​បានជា​ត្រូវ​ឲ្យ​កូន​រៀន​សម្តែង​?

​ការប្រកួតប្រជែង​នៅក្នុង​សង្គម​កាន់តែ​ខ្លាំង​ឡើងៗ កូន​រៀនសូត្រ​ពូកែ មិន​បញ្ជាក់​ថា​កូន​មាន​សម្ថ​ភាពខ្លាំង​នៅ​ថ្ងៃ​អនាគត​នោះ​ទេ នេះ​ជា​ទ្រឹស្តី​ដែល​អ្នក​ម្តាយ​គ្រប់រូប​គួរតែ​យល់​។ ដូចនេះ​មាន​តែ​បញ្ជូន​កូន​ឲ្យ​រៀន​សម្តែង​នោះទេ​ដែល​អាច​ជួយ​កូន​បាន​។ តើ​ការសម្តែង​នេះ​ជួយ​កូន​ផ្នែក​ណា​ខ្លះ​ទៅ​?

​មាន​ភាពក្លាហាន​
នៅពេល​ដែល​កូន​ឡើង​សម្តែង​នៅលើ​ឆាក នោះ​បញ្ជាក់ថា​កូន​កំពុងតែ​មាន​ភាពក្លាហាន​ហើយ ដោយសារ​តែ​គេ​ហ៊ាន​សម្តែង​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន នោះ​យូរ​ទៅ​ភាពក្លាហាន​របស់គេ​នឹង​អាច​បណ្តុះបណ្តាល​បាន​តាមរយៈ​ការសម្តែង​ទាំងនោះ​។​

រៀន​តាម​អ្នក​ដទៃ​
នៅពេល​ដែល​កូន​ទៅ​ប្រកួត​ជាមួយ​អ្នក​ដទៃ ប្រសិន​ជា​កូន​ឃើញ​អ្នក​ដទៃ​សម្តែង​ល្អ​ជាង​ខ្លួន គេ​នឹង​កាន់តែ​ខិតខំ​ធ្វើ​ល្អ​ជាង​មុន ដូចនេះ​ការសម្តែង​នេះ​អាច​ជួយ​បណ្តុះ​ចិត្ត​របស់​កូន​ឲ្យ​ព្យាយាម និង​ខិតខំ​ធ្វើ​រឿង​អ្វី​មួយ​បាន​ល្អ ដោយ​មិន​ធ្វើ​ឲ្យ​រួច​ពី​ដៃ​នោះ​ទេ​។​

មាន​ការប្រាស្រ័យ​ទាក់ទង​ល្អ​
នៅពេល​ដែល​កូន​រៀន​សម្តែង នោះ​កូន​នឹង​អាច​រៀន​ចេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ គេ​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅពេល​ដែល​កើតឡើង​ពេល​ដែល​កំពុង​សម្តែង ដូចនេះ​កូន​អ្នក​នឹង​អាច​កាន់តែ​រីកចម្រើន ហើយ​ក្លាយជា​ក្មេង​ពូកែ​។​

ធ្វើឲ្យ​កូន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​
កូន​នឹង​អាច​រៀន​ចេះ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន ព្រោះ​មាន​តែ​វា​ទេ​ដែល​អាច​នាំ​កូន​អ្នក​ឲ្យ​ឡើង​លើ​ឆាក​សម្តែង​បាន ដូចនេះ​នៅពេលដែល​កូន​ឡើង​ច្រើនដង គេ​នឹង​មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង ដែល​នាំ​គេ​ឲ្យ​សម្តែង​កាន់តែ​ល្អ ដូចនេះ​នៅ​ថ្ងៃ​អនាគត កូន​អ្នកនឹង​ក្លាយជា​មនុស្ស​ពូកែ ហើយ​បំពេញការងារ​បាន​ល្អ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។