UN​ដក​នាង​Sharapova ចេញពី​តំណែង​ទូត​មេត្រីភាព​បណ្ដោះអាសន្ន

ការ​ប្រើ​សារធាតុ​ហាមឃាត់​នៅ​ក្នុង​ការ​ប្រកួត «Grand Slam Australian Open» នៅ​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការងារ​របស់នាង​Maria  Sharapova កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៧​នៅ​លើ​ពិភពលោក​ជនជាតិ​រុ​ស្ស៊ី​ជា​បន្តបន្ទាប់ និង​ជា​ចុង​ក្រោយ​អង្គការសហប្រជាជាតិ​(UN)​បាន​ដក​នាង​ចេញពី​តំណែង​ទូត​សម្ព័ន្ធមេត្រីភាព​ជា​បណ្ដោះ​អាសន្ន​។

Sharapova ត្រូវ​បាន​អង្គការសហប្រជាជាតិ តែងតាំង​ឱ្យ​បំពេញ​តួនាទី​ជា​ទូត​សម្ព័ន្ធមេត្រីភាព​ក្នុង​រយៈពេល​៩​ឆ្នាំ​កន្លង​មក ដោយ​តួនាទី​ចម្បង​របស់​នាង គឺ​ចុះ​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ចង្ក្រាន​រ៉េ​អាក់​ទ័​រ​នៅរុ​ស្ស៊ី​កាលពី​ឆ្នាំ​១៩៨៦ ប៉ុន្តែ​ដោយសារ​មានរឿង​អាស្រូវ​ពី​ការ​ប្រើ​ថ្នាំ​ប៉ូវ​ធ្វើ​ឱ្យ​អង្គការសហប្រជាជាតិ​ដក​តំណែង​នាង​ជា​បណ្ដោះអាសន្ន ៕