តោះ​ទៅ​មើល​បាល់ទាត់ Cambodia All-Stars ប្រកួត​ជាមួយ Laos All-Stars នៅ​ថ្ងៃស្អែក​ទាំងអស់​គ្នា !

រា​ជ​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ លោក ជុំ សុន្ទរី ចុះ​ថ្ងៃ​ទី​១៦ មីនា ឱ្យ​ដឹង​ថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​មួយ​រវាង​ក្រុម​តារាបាល់ទាត់​កម្ពុជា (Cambodia All-Stars)​និង​ក្រុម​តារាបាល់ទាត់​ឡាវ ( Laos All-Stars) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​លោក​ឧបនាយក

រដ្ឋមន្ត្រី ហោ ណាំ​ហុង  រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ប្រជាធិ​ប​តេ​យ្យ​ប្រជាមានិត​ឡាវ ៕