ប៉ូលិស​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​និង​ថ្នាំ​១២០​កញ្ចប​

កំពង់ស្ពឺ:
កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ដោយមាន​ការសហការ​រវាងនគរបាល ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ​ដឹកនាំ​ដោយ​លោក ផាន់ សុ​ភ័​ក្រព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ នា​រសៀល​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៦បាន​ចុះបង្ក្រាប​​និង​ឃាត់ខ្លួន ជនសង្ស័យ មុខសញ្ញា ជួញដូរ គ្រឿង​ញៀ ចំនួន ៤នាក់ ក្នុងនោះ​ស្រី​ម្នាក់​។​

​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ អ៊ុំ នឿន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​។ ទី២-​ឈ្មោះ អ៊ុំ អូន ភេទ​ស្រី អាយុ ៤៨​ឆ្នាំ​។ ទី​៣-​ឈ្មោះ អ៊ុំ ថុ​ន ហៅ​ម៉ាន់ ភេទ​ប្រុសអាយុ ៣៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ​ជិន ស្រស់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។ ​ក្រោយពីឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១២០​ក​ព្ចា​ប់​និង​ម៉ូតូ​៤គ្រឿង ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​១​ក្រុម​នេះ បានធ្វើ​សកម្មភាព​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និងស្រុក​សំរោង ខេត្តតាកែវ បន្ទាប់មក​កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះស្រាវជ្រាវ​ជាច្រើន​ថ្ងៃ​រហូត​កំណត់​បាន​មុខសញ្ញា​សង្ស័យ​ច្បាស់លាស់​ឈានដល់ការសហការ​រវាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​នគរ បាល​ខេត្ត​ទាំង ២​គឺកំពង់ស្ពឺ​-​តាកែវ ដឹកនាំ​បញ្ជារ​ផ្ទាល់​ដោយ​លោក​ព្រះរាជអាជ្ញារង ខេត្តតាកែវ ឃាត់ខ្លួនបាន​អ្នកពាក់ព័ន្ធ​ចំនួន ៤​នាក់ ស្រី ១ និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន១៣០​កញ្ចប់​តូច​ម៉ូតូ​៤​គ្រឿ រួប​បញ្ជូន ជនសង្ស័យ​ព្រមទាំង​វត្ថុតាង បន្តទៅស្នងការដ្ឋាន ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប៉ូលិស​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​និង​ថ្នាំ​១២០​កញ្ចប​

ប៉ូលិស​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​និង​ថ្នាំ​១២០​កញ្ចប​