ក្រុមហ៊ុន កា​ពី​តូ​ល​ឧបត្ថម​ថវិការ​៣០០០​ដុល្លារ​អាមេរិក​រៀងរាល់​ខែ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ ​សម្តេច​តេ​ជោ​និង​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍

ភ្នំពេញ:
ក្រុមហ៊ុន កា​ពី​តូ​ល (Capitol co.,LTD) ឧបត្ថម​ថវិការ​៣០០០​ដុល្លារ​អាមេរិក​រៀងរាល់​ខែដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​និង​សមាគម​សិស្ស​-​និស្សិតអាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ក្នុង​គោលបំណង​ចូលរួម​កិច្ចការងារ​សង្គម និង​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​ផងនោះ  នា​ល្ងាច​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៦ លោក ផាន់ សុភាព ប្រធាន​ក្រុមហ៊ុន​ដឹកអ្នក​ដំណើរកា​ពី​តូ​ល​បានរួម​ចំណែក​ឧបត្ថម​ម្ភ​ថវិកា​ប្រចាំខែ​ដល់​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​​តេ​ជោ​ចំនួន ១៥០០ ដុល្លារ និង​សមាគម​សិស្ស​-និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​១៥០០​ដុល្លាសរុប​ថវិកា​ចំនួន​៣០០០​ដុល្លា​ជា​រៀងរាល់ខែ​។​

 លោក ផាន់ សុភាព ប្រធាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល បានអោយដឹងថាលោករីករាយ​ណាស់ ដែលមាន​ឱកាស​បាន​ចូលរួម​ជួយឧបត្ថម្ភទៅដល់​សមាគម ដោយសា​តែ​លោក​បានឃើញ​ផ្ទាល់ អំពី​សកម្មភាពមនុស្ស​ធម៌​នានា​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​​ចិត្ត​សម្តេច​តេ​ជោ ដែលចុះជួយ​ព្យាបាល​ជំងឺ​ផ្ទាល់​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋានទូទាំងប្រទេស ដោយ​មិន​គិតថ្លៃ មិនតែប៉ុណ្ណោះ​បាន​ជួយ​យក​អ្នកជំងឺ​ធ្ងន់​មកព្យាបាល​បន្ត​នៅ​មន្ទី​ពេទ្យ​នានា​នៅ​ទីក្រុង​ភ្នំពេញ ដូចគ្នា​ដែរ សមាគម​សិស្ស​-​ស្សិតអាហារូបករណ៍​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ដែល​ផ្តល់ឱកាស់​ដល់សិស្ស​-​និស្សិត​ក្រីក្រ​មានឱកាស​ទទួល​អាហារូបករណ៍ ដើម្បី​បន្ត​ការសិក្សា នៅថ្នាក់​ឧ​ត្ត​ម​សិក្សា​នានា​បាន​។

​ជានិច្ចកាល​លោក ផាន់ សុភាព ប្រធាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល តែងតែចូលរួម​ឧបត្ថម​ដល់​សកម្មភាព​ការងារ​មនុស្សធម៌​នានា ព្រមទាំងចូលរួមចំណែក​តាមរយៈ​កាកបាទក្រហម កម្ពុជា​ផងដែរ​។​

ជា​ចុងក្រោយ​លោក ពេញ ធារ​ម្យ តំណាង​ក្រុមការងារ សមាគម​សិស្ស​-​និស្សិតអាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស និងការចូលរួម​ចែករំលែក​ដ៏​ថ្លៃថ្លា​នេះ​សំដៅ​បង្ក​លទ្ធភាព​គាំទ្រ​ដល់​សកម្មភាពមនុស្សធម៌​នៅតាម​មូលដ្ឋាន និង​សហគមន៍​ទូទាំងប្រទេស​៕

ក្រុមហ៊ុន កា​ពី​តូ​ល​ឧបត្ថម​ថវិការ​៣០០០​ដុល្លារ​អាមេរិក​រៀងរាល់​ខែ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ ​សម្តេច​តេ​ជោ​និង​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍

ក្រុមហ៊ុន កា​ពី​តូ​ល​ឧបត្ថម​ថវិការ​៣០០០​ដុល្លារ​អាមេរិក​រៀងរាល់​ខែ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ ​សម្តេច​តេ​ជោ​និង​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍