ជនបរទេស​២​នាក់ រងរបួស​ក្នុង​គ្រោះថ្នាក់​ចរចរ​

សៀមរាប:
ជនបរទេស​២​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ខ្លួនឯង ខណះ​ជិះ​ម៉ូតូឌុប​គ្នា​មិន​ប្រយ័ត្ន ត្រង់​ផ្លូវ​កោង​​ហើយ​បាន​ជ្រុល​ទៅបុក​រាំងផ្លូវពេញទំហឹង។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៤​នៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើខេត្តសៀមរាប ។​

 លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាល​ស្តីទី​ស្រុក​ស្វាយ​លើ បានអោយដឹងថាជនជាតិ​ជប៉ុន​ទាំង ២​នាក់ មានឈ្មោះ ៖១-​ឈ្មោះ ធូ គូ​ដា​តាស់​ស៊ូ​យ៉ាភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​២-​ឈ្មោះ ហ៊ា​ត តូ​វី​សូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​

​លោក​អធិការ​បាន​បន្តថា  មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះបណ្ដាលមកពីជនជាតិ​ជប៉ុន​បើកបរ​លឿន​លើ​កំណាត់​ផ្លូវ​កោង ហើយ​យកចង្កូត​មិនទាន់ បាន​ជ្រុល​ទៅ​ប៉ះ​ប​ង្កោ​ល​រាំងផ្លូវ​កោង​បណ្ដាលអោយ​ម៉ូតូ​ដួល​តែម្តងម៉ូតូ​ដែល​ជនជាតិ​បរទេស​បើកបរ​នោះ​ម៉ាក​ហុងដា អ៊ា​ប្លែក ពាក់​ស្លាក​លេខបាត់ដំបង 1F. 4707​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យរ​ស្មី​អង្គរ ដឹកយក​ទៅធ្វើការព្យាបាល ។​ចំណែក​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក​៕​