លោក ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​

តាកែវ:
លោក ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាង ត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ចុះ ពិនិត្យ​ការស្ថាបនា​កំណាត់​ផ្លូវ​មួយ​ខ្សែ​ជិត​២០០០​ម៉ែត្រ​ក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​។​

​លោក ខេង រ៉ា បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដែល​ទទួលផល​ពី​ផ្លូវ​នោះ​ថា កំណាត់​ផ្លូវ​នេះ​គឺមាន​ប្រវែង​១៨០០​ម៉ែត្រ​និង​ទទឹង​៥​ម៉ែត្រ បច្ចុប្បន្ន​ផ្លូវ​នេះ​បាន​ត្រូវ​កសាង ចាក់​ដីស​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​លោក​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ប្រជាពលរដ្ឋ​ទៀតថា កំណាត់​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​សំរោង​ឆ្លងកាត់​ភូមិ​គោ​ចិន លែង​ដល់​ភូមិ​ត្រពាំង​ត្នោត ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ដែល​ផ្លូវ​នេះ មាន​សារសំខាន់​ណាស់ ព្រោះថា​ផ្លូវ​នេះ​ពីមុន​ជា​ផ្លូវ​រទេះ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​។​

​លោក​បញ្ជាក់ថា នៅពេលដែល​ការស្ថាបនា​ដោយ​ដីស ក្នុង ដំណាក់កាល​ទី​១​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ កំណាត់​ផ្លូវ​នេះ​ក៏​មានការ​ដាក់លូ​ថ្មី​កាត់ ទទឹងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ដើម្បី​រំដោះ​ទឹក​នៅ​រដូវវស្សា​ខាងមុខ​។​

​លោក​បាន​លើកឡើងថា ការចាក់​ក្រាល​ក្រួស​ក្រហម​និង​ធ្វើឡើង​នៅក្រោយ​ចូលឆ្នាំ ខ្មែរ​ព្រោះថា ការចាក់​ដីស​ជំហាន​ទី​១​នេះ​គឺ​ទុក​ធ្វើ​ការបើកបរ​អោយមាន​ការ​ហាប់​ល្អ​សិន ចាំ​ចាក់ដី​ក្រហម​ជាការ​សម្រេច​។​

​លោក​បន្តថា ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ដែល​ប្រើប្រាស់​ផ្លូវ នេះ​គឺ​នឹង​ទទួលបាន​ផល​យ៉ាងច្រើន ដូចជា​ការប្រើ​ពេលវេលា​តិច ដឹក​ភោគផល​ដំណាំ បាន​ទៅដល់​គោលដៅ​លឿន ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ក៏បាន​ស្រួល លែង​ពិបាក​ដូច​ពេល មុន​ទៀតហើយ​។​

​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​ថ្មី ហើយ​មាន​ស្រែ​នៅជាប់ ផ្លូវ​គាត់​ក៏បាន​សន្យា ថា​និង​ជួយ​ថែរក្សា​និង​មិន​កាប់​រិះ​ស្រែ​ចូលមក​ផ្លូវ​សាធារណៈ​ឡើយ ដោយ​ពួកគាត់​សំដែង​ការអបអរសាទរ ចំពោះ​ផ្លូវ​ថ្មី​នេះ​ដោយ​គាត់​អះអាងថា នេះ​ជា​ប្រវត្តិ សាស្ត្រ​ថ្មី​មួយ​ដែល​មូលដ្ឋាន​របស់គាត់ ទទួលបាន​ផ្លូវ​ថ្មី​បន្ទាប់ពី​ប្រទេស​ទទួល​បានការ រំដោះជាតិ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​៕

លោក ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​

លោក ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​

លោក ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​

លោក ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​
​រូបភាពៈ ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ថ្មី​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​