សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ន​ធ្វើ​មាតុភូមិ​វិ​វត្ត មកដល់​មាតុប្រទេស​ ​វិញ​ដោយ​សុវត្ថិភាព

ភ្នំពេញ:
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជណាចក្រ​កម្ពុជាបានធ្វើ​មាតុភូមិ​វិ​វត្ត មកដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមីនា បន្ទាប់​ពិ​បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់រដ្ឋសភា​ទៅ​​ទស្សនកិច្ច ជា​ផ្លូវការ​និង​ជា​មិត្ត នៅ​ប្រទេស អូស្ត្រាលី ពីថ្ងៃ​ទី​១២ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​។​

​លោក​ញ៉ែម ថា្ថ​វី សមាជិក​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ មណ្ឌល​កំពង់ធំ បានមានប្រសាសន៍​នៅក្នុង​សន្និសីទ សារព័ត៌មាន នៅ​ព្រ​លា​ន​យន្ត អន្តរជាតិ​ភ្នំពេញក្រោយពី​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ​ថា ដំណើរ​ទស្សនកិច្ច នេះ​ក្នុងគោលបំណង ពង្រឹង​ទំនាក់​​ទំនង រវាង​សភាជាតិ នៃ​ប្រទេស​ទាំងពីរ កម្ពុជាអូស្ត្រាលី​។​

​លោក​បាន​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ដែល​ប្រធានរដ្ឋសភា កម្ពុជាបានទទួល​អញ្ជើញ ពី​សំណាក់​ប្រធានរដ្ឋសភា​អូស្ត្រាលី ទៅ​ចូលរួម​ទស្សនកិច្ចនេះ​។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​នេះ សម្តេច​ក៏បានចូលជួប ប្រធានព្រឹទ្ធសភា​ ប្រធានសភា អូស្ត្រាលី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ការងារ​នៅក្នុង​ព្រឹទ្ធសភា រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ក្នុង​នេះដែរ​ប្រធានរដ្ឋសភា ព្រមទាំង​គណប្រតិភូ​អមដំណើរ ក៏បាន​ចូលរួម​តាមការអញ្ជើញ របស់​ព្រឹទ្ធសភា រដ្ឋសភា អូស្ត្រាលី ដើម្បី​​ជជែក​វែកញែក ពី​របៀបដេញដោល នៃ​ដំណើរ​ការអនុម័ត​ច្បាប់​នានា របស់​សភា​អូស្ត្រាលី និង​បានអញ្ជើញ​ទៅ​ទស្សនា​កន្លែង ពិព័រណ៍ វិចិត្រ សាល​របស់ ប្រទេស​អូស្ត្រាលី​សម្រាប់ជា​បទពិសោធន៍ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​៕

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ន​ធ្វើ​មាតុភូមិ​វិ​វត្ត មកដល់​មាតុប្រទេស​ ​វិញ​ដោយ​សុវត្ថិភាព

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ន​ធ្វើ​មាតុភូមិ​វិ​វត្ត មកដល់​មាតុប្រទេស​ ​វិញ​ដោយ​សុវត្ថិភាព