រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា របួស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៤

កំពង់ស្ពឺ:
តៃ​កុន​ម្នាក់​បាន​រងរបួស​ដោយ​កៀប​ជាប់ ក្នុង​កាប៊ីន ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយរថយន្ត​៣​គ្រឿង បុ​បន្តកន្ទុយ​គ្នា​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ
ក្រុង​ច្បារមន ។​

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា របួស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៤

​បុរសរងគ្រោះ​ជា​អ្នកបើករថយន្ត​ដឹក​ទឹកកក​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ ។ចំណែក​អ្នក​បើរ​រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ​ឈ្មោះ គិត សា​ណាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំរស់នៅក្នុង​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា របួស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៤

​នៅ​មុនពេល​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺមាន​រថយន្ត​យន្ត​វី​ហ្គោ​បុក​រថយន្តកូរ៉េ​ដឹក​ទឹកកក ហើយ​រថយន្ត​ដឹក​ទឹកកក​ទៅបុក​រថយន្ត​ដឹក​ត្រី​មួយគ្រឿងបណ្តាល​ឲ្យ​អ្នកបើករថយន្ត​ដឹក​ទឹកកក​កៀប​ជាប់​ក្នុង​កាប៊ីន បណ្តាល​ឲ្យរងរបួស​។​

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា របួស​ម្នាក់ នៅ​ផ្លូវជាតិ​លេខ​៤

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាននាំគ្នា គាស់និង​យកមក​ក្រៅ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​​ដោយឡែក​វត្ថុតាង​ទាំងអស់ត្រូវបាន កម្លាំង​សមត្ថកិច្ច​បាន​អូស​យកទៅ​រក្សាទុក រង់ចាំ​ចាត់ការ​តាមច្បាប់៕