ប្រទេស​ចិន​កំពុង​បង្កើនល្បឿន​នៃ​ការជំរុញ​សមភាព​យេនឌ័រ​និង​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ស្ត្រី​

:
The People Daily ៖ សិទ្ធិនារី​ក៏​ជា​ផ្នែក​មួយ​របស់​សិទ្ធិមនុស្ស​។  ច្បាប់​ប្រឆាំង​អំពើហិង្សា​ក្នុង​គ្រួសារ​ទីមួយ​របស់​ចិន​ដែល​ចាប់​អនុវត្ត​ពី​ដើមខែ​មិនា​នេះ  ជាមួយគ្នានេះ បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិនារី ក៏​ត្រូវបាន​តំណាងរាស្ត្រ​មហាសន្និបាត​សភា​ទាំងពីរ​របស់​ប្រទេស​ចិន​ឆ្នាំ​២០១៦ ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​។​
     
តាំងពី​ឆ្នាំ​១៩៥៤ មក ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​ប្រទេស​ចិន​បានកំណត់​ជា​បន្តបន្ទាប់​នូវ "​ស្ថានភាព​និង​អត្តសញ្ញាណ​ឯករាជ្យ​ដែល​មិនអាច​បំពាន​បាន​"​របស់​នារី​។  ប្រទេស​ចិន​ក៏បាន​បង្កើត​ជាពិសេស​នូ​វ​ច្បាប់​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្ត្រី ជាពិសេស​រដ្ឋាភិបាល​ចិន​បាន​នឹង​កំពុង​ខិតខំ​ជំរុញ​កិច្ចការ​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ស្ត្រី​។​
     
ក្នុងអំឡុង​បើក​ធ្វើ​មហា​សន្និបាតសភា​ទាំងពីរ​ចិន​ឆ្នាំនេះ​មាន​ស្ត្រី​មួយរូប​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង​គឺ​លោកស្រី Fu Ying អ្នកនាំពាក្យ​ជា​ស្ត្រី​ទីមួយ​របស់​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​។ លោកស្រី​ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន អូស្ត្រាលី និង​អង់គ្លេស ហើយ​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៤ សម្រាប់​គាត់​ធ្វើជា​អ្នកនាំពាក្យ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​។​
     
ការដែល​ស្ត្រី​ចូលរួម​កិច្ចការ​នយោបាយ និង​ចូលរួម​ពិភាក្សា​នយោបាយ គឺ​ជាស​ន្ទ​ស្សន៍​សំខាន់​ដើម្បី​វាស់​ពី​កម្រិត​មនុស្សសាស្ត្រ​នៃ​ប្រទេសមួយ​។ តាំងពី​យន្តការ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បង្កើត អត្រា​តំណាងរាស្ត្រ​ជា​ស្ត្រី​បាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្នុងចំណោម​សមាជិក​តំណាងរាស្ត្រ​មហាសន្និបាត​សភា​ទាំងពីរ​ឆ្នាំនេះ ស្ត្រី​មាន​ចំនួន ២៣,៤%  បើ​គិត​ជា​តួនាទី​វិញ មាន​មន្ត្រីការទូត អវកាស ជើងឯក​ការប្រកួត​កីឡា​អូឡាំពិក ហើយ​ក៏មាន​នាយិកា​សាលាបឋមសិក្សា កម្មករ កសិករ និង​អ្នកនិពន្ធ​ជាដើម​។​
     
ការអនុវត្ត​ជាក់ស្តែង​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​សកម្មភាព​សង្គមកិច្ច​និង​សេដ្ឋកិច្ច និង​អាច​លើកឡើង​ពី​ស្ថានភាព​របស់​ស្ត្រី​ប្រកបដោយ​ប្រសិទ្ធិភាព​ហើយក៏​លើកឡើង​យ៉ាងសកម្ម​នូវ​ការជំរុញ​កម្លាំង​ផលិត​ក្នុងសង្គម និង​ភាពរស់រវើក​នៃ​សេដ្ឋកិច្ច​ផងដែរ​។ ក្នុង​សម័យនេះ​ស្ត្រី​ចិន​រាប់សែន​រាប់លាន​នាក់​កំពុង​បង្ហាញខ្លួន​លើ​ឆាក​អាជីវកម្ម​ខុសៗ​គ្នា ពួកគេ​ធ្វើការ​ច្នៃប្រឌិត បង្កើត​សភាព​ថ្មី ផ្តល់​វិភាគទាន​ជាក់លាក់​ដល់​ការវិវឌ្ឍ​រីកចម្រើន​របស់​សង្គម និង​ប្រទេសជាតិ​៕

ប្រទេស​ចិន​កំពុង​បង្កើនល្បឿន​នៃ​ការជំរុញ​សមភាព​យេនឌ័រ​និង​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ស្ត្រី​

ប្រទេស​ចិន​កំពុង​បង្កើនល្បឿន​នៃ​ការជំរុញ​សមភាព​យេនឌ័រ​និង​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ស្ត្រី​