ជនបរទេស​ម្នាក់​គាំង​បេះ​ដូង​ស្លាប់ ​ពេល​​បញ្ជូនដល់​មន្ទីរពេទ្យ​

ខេត្តកំពត ៖ ជនបរទេស​ម្នាក់​បាន​ស្លាប់​​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាចថ្ងៃ​ទី១៦​ មីនា ២០១៦ ដោយសារ​​ជំងឺ​គាំង​បេះ​ដួង​​ នៅ​​​​ផ្ទះ​​ជួល ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ​។

ជន​រង​គ្រោះ​ឈ្មោះ JOHN GEORGE CATALINA ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត០២.០៧.១៩៤២ ​ជា​ជន​ជាតិ​​ញ៉ូ​ហ្សឺ​ឡែ​ន ​។​
ប្រភព​ព័ត៌មានបានឱ្យ​​ដឹង​ថា បុរសជនបរទេសរូប​​​នេះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលនៅ​ចំណុច​​កើតហេតុ​ខាង​លើ​ ហើយ​​ត្រូវ​​គេ​ដឹក​​​ទៅ​សង្គ្រោះ​បន្ទាន់នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត ប៉ុន្តែ​​អាការ​:ជំងឺ​​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​បាន​ស្លាប់​​​តែ​ម្តង ។

​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តកំពត ​​ចុះ​ទៅ​ពិ​និ​ត្រ​សាកសព​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​​ស្លាប់ដោយសារ​ជំងឺ​គាំងបេះដូង​​ប្រាកដ​មែន ។

ក្រោយ​ពី​សមត្ថកិច្ច​​​ពិនិត្យ​​សព​រួច​ហើយ​ និងមានការ​ឯកភាព​ពី​ស្ថានទូតដោយ​សហ​ការជាមួយមន្ទីរពេទ្យ​បង្អែក​ខេត្តកំពត សព​​ត្រូវ​​បាន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត នៅ​ឯរាជធានី​ភ្នំពេញ ៕