កុំចេះតែហ៊ាន​ ឆក់ភ្លាម ​ជាប់ខ្នោះ​ភ្លែត​

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ មីនា បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ម៉ូតូ​១​គ្រឿង បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​តាម​ផ្លូវ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ប៉ុ​ល ផា​រ័​ត្ន អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន និង​ម្នាក់​ឈ្មោះ​​គឹ​ម ឆាយ​ហួត អាយុ​១៧​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​២០ ផ្លូវ​D៧២  សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា កាល​វេលា​ទៀប​ភ្លឺ កម្លាំង​ល្បាត​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ប្ញ​ស្សី​ទី​៤ បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​៣​នាក់ ជិះ​មូ​តូ​ម៉ាក Filano ពណ៌​.​ស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ១CY-៦១២៤ ដែល​ជិះ​គ្នា​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​នៅ​ចំណុច​មុខ​អ​តី​ទស​ណ្នា​គារ​.​ស តាម​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​អូរ​ប្ញ​ស្សី​៤ ។

ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់ ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ឡើង ពេល​នោះ​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ដេញ​ប្រផាប់​ចាប់ប៉​ភីង​​​បាន​​២​នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ដកហូត​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ត ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ។