​លោក​បណ្ឌិត​ ងួន ញ៉ិល អនុញ្ញាត​ឱ្យ​​​​ឯក​អគ្គ​រដ្ឋ​ទូត​​ថ្មីនៃ​​ប្រទេស​ម៉ុងហ្គូលី ចូល​ជួប​​​សម្តែង​ការ​គួរ​សម

​រាជ​ធានីភ្នំពេញ ៖ ​នៅ​រសៀល​ថ្ងៃទី​១៧ មីនា ២០១៦ នេះ លោក​បណ្ឌិត ​ងួន ញ៉ិល អនុប្រធានទី២នៃ​រដ្ឋសភា ​តំណាង​ឱ្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភានៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​បានអនុញ្ញាត​ឱ្យ​​​​ឯក​អគ្គ​រដ្ឋ​ទូត​ដែល​ទើប​តែង​តាំង​​ថ្មី​​​នៃ​ប្រទេស​ម៉ុងហ្គូលី​ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​​​​ដើម្បី​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​​មួយ​ចំនួន ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​វិមាន​រដ្ឋសភា ។​

​ក្នុង​កិច្ច​ជំនួប​ខាង​លើ​​នេះ​​ដែរ ​ភាគី​​​ទាំង​ពីរ​​​បាន​សន្យាថា​​នឹង​ធ្វើឱ្យ​​​កិច្ច​សហប្រតិបត្តិការ​​​​នៃ​ប្រទេស​ទាំង​ពីរ​​​កាន់​តែ​ល្អ​ប្រសើរ​​ឡើង​ថែម​ទៀត​​​ ។ ​ភាគី​កម្ពុជា​​សង្ឃឹម​ថា វត្តមាន​របស់​លោក​​​​​ឯក​អគ្គ​រដ្ឋ​ទូត​​ទើប​តែង​តាំង​​ថ្មី​​​​ នឹង​ទទួល​បាន​ផ្លែផ្កា​ និង​​ជោគ​ជ័យ​ក្នុង​​អាណត្តិរបស់​ខ្លួន ៕