អគ្គិភ័យ ​បំផ្លាញ​ផ្ទះ​ជួល​៥​បន្ទប់ និង​ឆេះ​ម៉ូតូ​៥​គ្រឿង ​រួម​នឹង​សំភារៈ​ប្រើប្រាស់​មួយចំនួន ​នៅ​បឹង​សា​ឡាង​

អគ្គិភ័យ ​បំផ្លាញ​ផ្ទះ​ជួល​៥​បន្ទប់ និង​ឆេះ​ម៉ូតូ​៥​គ្រឿង ​រួម​នឹង​សំភារៈ​ប្រើប្រាស់​មួយចំនួន ​នៅ​បឹង​សា​ឡាង​

ភ្នំពេញ ៖ លំនៅ​ដ្ឋាន​១​ខ្នង ​ដែល​មាន​បន្ទប់​ជួល​នៅ​ខាងក្រោម​ចំនួន​៥​បន្ទប់ ម៉ូតូ​៥​គ្រឿង ​រួម​នឹង​សំភា​រៈ​ប្រើប្រាស់​មួយចំនួន ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​អស់​គ្មាន​សល់ ប៉ុន្តែ​មិន​បណ្ដាលឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះ​ទេ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោល​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញ​យ៉ាង​ខ្លាំង​ចេញពីផ្ទះ​កើតហេតុ មួយសន្ទុះ​ក្រោយមក​ក៏​មាន​សម្លេង​ស្រែក​ឆោឡោ​ឡើង​ឲ្យ​ជួយ ហើយ​ម្ចាស់ផ្ទះ​ និង​កូនៗ​បាន​នាំ​គ្នា​រត់ចេញ​ពី​ខាងក្នុង​ផ្ទះ ស្រប​ពេល​ដែល​ភ្លើង​បាន​និង​កំពុង​ឆាបឆេះ​ផ្ទះ​បាត់​ទៅ​ហើយ។ ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ខាង​បាន​នាំ​គ្នា​ស្លន់ស្លោ​បង្ក​ការ​ភ្ញាក់ផ្អើល ជួយ​យក​ទឹក​ជះ និង​បាញ់​ពន្លត់ តែ​អគ្គិភ័យ​ឆាបឆេះ​ខ្លាំងពេក ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច ហើយ​ភ្លាមៗ​នោះ រថយន្ត​អគ្គិភ័យ​បាន​មក​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ តែ​ដោយសារ​ផ្លូវ​តូច​ចង្អៀត​រថយន្ត​ពិបា​ក​ចូល ហើយ​អគ្គិភ័យ​ឆេះ​គួរសម​ដែរ​នោះ កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​ពេល​ប្រមាណ​ជាង​១​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង មិន​ឲ្យ​រាល​ដាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ ។​

ចំពោះ​ទំហំ​នៃ​ការខូចខាត​គឺ​បន្ទប់​ជួល​ខាងក្រោម​៥​បន្ទប់ ដែល​មាន​សំភារៈ​ប្រើប្រាស់​ទុក​នៅ​ខាងក្នុង​ខូចខាត​ស្ទើរ​ទាំងស្រុង និង​ឆេះ​ម៉ូតូ​ម៉ត់​អស់​៥​គ្រឿង ខូចខាត​ផ្ទះ​មួយ​ចំនួន តែ​មិនទាន់​ដឹង​ថា ​មាន​ត​ម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ ហើយក៏​មិន​បណ្ដាលឲ្យ​នរណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់​តែ​មាន​ស្ត្រី​ម្នាក់​ដួលសន្លប់​ដោយសារតែ​មានផ្ទះ​នៅ​ក្បែរ​កើតហេតុ ហើយ​ខ្លាច​ឆ្លង​មកដល់​ផ្ទះ​កាត់​តែ​ប៉ុ​ណ្ណោះ។​

សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​អគ្គិភ័យ​ខាង​លើ​នេះ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ​ខ្សែភ្លើង៕​