ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៨​នាក់ និង​ដកហូត​ថ្នាំញៀន​មួយ​ចំនួន​នៅ​បឹង​កក់​២

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៨​នាក់ និង​ដកហូត​ថ្នាំញៀន​មួយ​ចំនួន​នៅ​បឹង​កក់​២

ភ្នំពេញ​ ៖ ជនសង្ស័យ​៨​នាក់ ដែល​គេ​ស្គាល់​ថា​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ប្លុក​បឹង​កក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង ក្នុង​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ហើយ​ក្នុង​ការ​ឃាត់ខ្លួន​នេះ ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​២​កញ្ចប់ ដាវ​ចំនួន​១​ដើម​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​៥ ដែកកេះ​ចំនួន​៥ ថង់​ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ រួម​ទាំង​ទុយយោ​ជ័រ​មួយ​ចំនួន​ផង​ដែរ។

ប្រតិបត្តិការ​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​ ស្ថិតនៅ​ចំណុច​ម្តុំ​រោងចក្រ​ឆ្នាំង​ផ្ទះ ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាង​លើ​នេះ គឺ​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា​មុខសញ្ញា​ក្រុម​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ កំពុងតែ​ពួន​សំងំ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ចុះឡើង​ព័ន្ធ​ទីតាំង​ដែល​ជនសង្ស័យ​នេះ​នៅ រហូត​ឈានទៅដល់ ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​ចំនួន​៨​នាក់ ​រួម​នឹង​ការ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ដាវ​ចំនួន​១​ដើម​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​៥ ដែកកេះ​ចំនួន​៥ ថង់​ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ រួម​ទាំង​ទុយយោ​ជ័រ​មួយ​ចំនួន​តែម្ដង។

បច្ចុប្បន្ន ​ជនសង្ស័យ​៨​នាក់​ រួម​នឹង​វត្ថុតាង ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទី​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕​