អង្គការ PSE រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ពិព័រណ៍ម្ហូបអាហារអាស៊ាន

អង្គការ PSE រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ពិព័រណ៍ម្ហូបអាហារអាស៊ាន



ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​ត្រឡប់មក​ជាថ្មី​ជាមួយ​ភាព​រឹតតែ​អស្ចារ្យ និង​រីករាយ។  មុខម្ហូប​ជាង៧០មុខ​មកពី​បណ្តារ​ប្រទេស​អាស៊ាន​នឹងត្រូវ​បានដាក់​បង្ហាញ រួមទាំង​ការសម្តែង​សិល្បៈ​ប្រចាំ​ប្រទេសនីមួយ។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងែ​ទី ១-២ មេសា ឆ្នាំ២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ម៉ោង ៥ ល្ងាច​តទៅ។

គួររំលឹកផងដែលថា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​នៃ​ប្រទេស​បារាំង បាន​បង្កើតឡើង​នៅ​ចុងឆ្នាំ ១៩៩៥ នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​ដើម្បី​ផ្តល់​អាហារ ជម្រក ការថែទាំ​សុខភាព ចំណេះដឹង​ទូទៅ និង​ការ  បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​កុមារ​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ កុមារ​ដែល​រង​ការរំលោភបំពាន និង​កុមារ​ដែល​មិនមាន​ការអប់រំ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។

បច្ចុប្បន្ននេះ PSE កំពុងផ្តល់​ជំនួយ​ដល់​កុមារ​ជិត៦៥០០នាក់ ក្នុងនោះ​មាន​កុមារ​ប្រមាណ៣១០០នាក់ សិក្សា​នៅតាម​សាលា​រដ្ឋ កុមារ ១២០០នាក់ សិក្សា​នៅក្នុង​កម្មវិធី​អប់រំ​ព​ន្លឿ​ន​សិក្សា កុមារ១៥០០នាក់ សិក្សា​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កុមារ​ប្រហែល៧០០នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​កម្មវិធី​អប់រំ​ជាក់លាក់​ដែលមាន​ដូចជា៖ ថ្នាក់​សម្រាប់​កុមារ​ដែលមាន​ពិការភាព មណ្ឌល​ថែទាំ​កុមារ សុខុមាលភាព​ទារក ។ល។

លោកអ្នកអាចរកទិញសំបុត្រ​ ចូលមើល ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន ​បាន​នៅ៖

  • មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក
  • ស្ថានីយ៍​ប្រេងឥន្ធនៈ TOTAL
  • ភោជនីយដ្ឋាន LOTUS BLANC
  • ឬ​តាមរយៈ​លេខ​ទូរ​សព្ទ៖ ០៨៦ ៨៤៤ ៤១១

សម្រាប់​អតិថិជន SMART លោកអ្នក​អាច​ចូលរួម​បរិច្ចាក​ដោយ​គ្រាន់តែ​ផ្ញើរ​សារ​ទៅកាន់៖ ៨១៨៩ សម្រាប់​ការបរិច្ចាក ១ ដុល្លារ ឬ ៨១៨៨ សម្រាប់​ការបរិច្ចាក ២០ សេន។

រាល់​ថវិកា​ដែល​ប្រមូលបាន​នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កុមារ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហើយកម្មវិធី​នេះ​គាំទ្រ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុណ Cam-Paint ថ្នាំព័ណ៌​ជាតិ សហការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Toyota SMART CBL IDP SL និង​ម្រុំ​ខ្មែរ

កុំ​ភ្លេច​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​កុមារ​ក្រីក្រ​ទាំងអស់គ្នា។

អង្គការ PSE រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ពិព័រណ៍ម្ហូបអាហារអាស៊ាន