វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ ​ប្រារព្ធ​ពិធីបុណ្យ ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​!

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ ​ប្រារព្ធ​ពិធីបុណ្យ ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​!



វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ​បាន​ផ្តល់​ជូន​ពេញ​មួយ​ឆ្នាំ នូវ​សេវាកម្ម​ជាច្រើន​ដល់​សាធារណជន​កម្ពុជា ​ដែល​មាន​បំណង​ចង់​រៀន​ភាសា​បារាំង ឬ​ស្វែងយល់​ពី​វប្បធម៌​បារាំង​។ មជ្ឈមណ្ឌល​ភាសា​ដែល​ទំនើប​បំផុត ទទួល​សិស្ស​និស្សិត​ប្រមាណ​៥០០០​នាក់ ជា​រៀង​រាល់ឆ្នាំ​។ វគ្គ​សិក្សា​ភាសា​បារាំង​ ត្រូវ​បាន​បង្រៀន​ដោយ​ក្រុម​គ្រូបង្រៀន​ ដែល​មាន​សមត្ថភាព​ខ្ពស់ រួមមាន​គ្រូ​ដែលមាន​ភាសា​បារាំង​ជា​ភាសា​កំណើត សម្រាប់​ថ្នាក់​កម្រិត​ខ្ពស់។

វិទ្យាស្ថាន​បារាំង ​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ខាង​ក្រោម​៖

  • បណ្ណាល័យ​មួយ​ ដែល​មាន​ឯកសារ​ប្រមាណ​ជាង​៥០០០​ច្បាប់ ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ
  • រោងភាពយន្ត​ឌីជីថល​មួយ​ទំនើប​ដែល​ផ្តល់​ជូន​នូវ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជាច្រើន មាន​ភាពយន្ត​ភាសា​បារាំង ចំណងជើង​(​អក្សរ​រត់​លើ​អេក្រង់​) ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ
  • វិចិត្រសាល​ពិព័រណ៍​ដើម្បី​ស្វែងយល់​ពី​ស្នាដៃ​របស់​សិល្បករ​បារាំ​ង​និង​ខ្មែរ
  • និង​កាហ្វេ​-​ភោជនីយដ្ឋាន​មួយ​ដើម្បី​ភ្លក់​រសជាតិ​ម្ហូប​បារាំង​។

នៅ​ក្នុង​ឱកាស​នៃ​សប្តាហ៍​ភាសា​បារាំង និង​នៃ​ប្រទេស​និយាយ​ភាសា​បារាំង វិទ្យាស្ថាន​បារាំង​ សូម​ស្នើរ​ជូន​នូវ​សកម្មភាព​ពិសេសៗ រួម​មានការ​បញ្ចាំងភាពយន្ត ​នៅ​រោងភាពយន្ត​របស់​វិទ្យាស្ថាន ចាប់ពីថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែមីនា​ និង​ការប្រគុំ​តន្ត្រី​មួល ដែលអាចចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ក្នុងនោះមាន​បទ​ចម្រៀង​ជា​ភាសា​បារាំង​ បកស្រាយ​ដោយ​តារាចម្រៀង​ជប៉ុន និយាយ​ភាសា​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែមីនា វេលាម៉ោង​៦​ម៉​៣០​ល្ងាច។

សំបុត្រចូលទស្សនា​ភាពយន្ត នៅ​រោងភាពយន្ត​របស់​វិទ្យាស្ថាន មានតម្លៃ $២ និង $ ១ សម្រាប់​សមាជិក​បណ្ណាល័យ ឬ ឥតគិតថ្លៃ​សម្រាប់​សិស្ស​និស្សិតនៃ​វិទ្យាស្ថាន​បារាំង​

  • ថ្ងៃ​សុក្រ​ទី​១៨ ខែមីនា ម៉ោង​៥​ល្ងាច ៖ ចាក់​បញ្ចាំងភាពយន្ត​រឿង “​ច្រៀង​បាក់​ឌុប​ឯង​សិន​ចុះ​”
  • ថ្ងៃ​សុក្រ​ទី​១៨ ខែមីនា ម៉ោង​៧​ល្ងាច​៖ ចាក់​បញ្ចាំងភាពយន្ត​រឿង “​គូ​ដណ្តឹង​ក្រុង​តូ​ក្យូ​”
  • ថ្ងៃ​សៅរ៍​ទី​១៩​ខែមីនា ម៉ោង​១០​ព្រឹក​៖ ចាក់​បញ្ចាំងភាពយន្ត​រឿង “​លោក Ernest និង​កញ្ញា Celestine” (​រឿង​គំនូរជីវចល​)
  • ថ្ងៃ​សៅរ៍​ទី 19 ខែមីនា ម៉ោង​៥​ល្ងាច​៖ ចាក់​បញ្ចាំងភាពយន្ត​រឿង “Monsieur Lazhar”

ការប្រគុំ​តន្ត្រី​នេះអាចចូលរួមទស្សនាដោយ​ឥតគិតថ្លៃ ហើយតារាចម្រៀងជប៉ុន លោក ​Wasaburo Fukuda ​នឹង​បកស្រាយ​បទ​ចម្រៀង​បារាំង​ពីរោះៗជាច្រើនបទ។

ចំពោះ​ព័ត៌មាន​បន្ថែម​៖ ០២៣២១៣ ១២៤ /១២៥ ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​៕

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ ​ប្រារព្ធ​ពិធីបុណ្យ ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​!

លោក ​Wasaburo Fukuda

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ ​ប្រារព្ធ​ពិធីបុណ្យ ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​!

លោក ​Wasaburo Fukuda