ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​

ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​



ភ្នំពេញ ​៖ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹកបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​ធនធានទឹក ​និង​ឧតុនិយម គ្រោង​នឹង​ទប់​ភ្នំ​ចំនួន​ពី​ភ្ជាប់​គ្នា​បន្ថែម​ទៀត រវាង «​បាសាក់​ និង​តា​យ៉ង​»​ដើម្បី​ធ្វើ​អាង​ស្តុក​ទឹក ដែល​មាន​សក្ដានុពល​ស្តុក​ទឹក​បាន​ប្រមាណ​ជាង​២៦០​លាន​ម៉ែត្រ​គូប ដើម្បី​ទម្លាក់​ទឹក​មក​ប្រើប្រាស់ ​និង​ស្រោច​ផលដំណាំ កសិផល​របស់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ចំនួន​បី។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​បន្ត​ថា បន្ទាប់ពី​ក្រុមបច្ចេកទេស ក្រសួង​ធនធានទឹក​បានសម្រេច​ធ្វើ​ការ​ជួសជុល​ និង​កសាង ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ មាន​ស្ដារ​ជីក ប្រឡាយ​មេ​រង ផ្លាស់ប្ដូរ​ទ្វារ​ទឹក ពង្រឹង និង​បង្កើន ក្រិត​កម្ពស់​ទំនប់ សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត ដើម្បី​បែងចែក​ទឹក​ឲ្យ​ទៅ​ដល់​​ស្រុក​ស្វាយដូនកែវ មោងឫស្សី ស្រុក​រុក្ខ​គី​រី ស្រុក​បាកាន និង​ស្រុក​វាលវែង ​ក្នុង​ខេត្ត​ពោធិ៍​សា​ត់ រួចរាល់​អស់ហើយ ក្រសួង​កំពុង​នឹង​សិក្សា​បន្ថែម​ ដើម្បី​ធ្វើការ​ទប់​ទំនប់​ភ្ជាប់​គ្នា​រវាង​ភ្នំ​បាសាក់ និង​ភ្នំ​តា​យ៉ង ដែល​នៅ​ក្បែរ​គ្នា​បង្កើត​ជា​អាងទឹក​ ដែល​អាច​មាន​សក្ដានុពល​ស្តុក​ទឹកបាន​ប្រមាណ​ជា​ង​២៦០​លាន​ម៉ែត្រ​គីប​បន្ថែម​ទៀត​។​ លោក​បន្ថែម​ថា​ គម្រោង​នេះ​នឹង​ចាប់ផ្តើម​សិក្សា​ក្រោយពី​គម្រោង​ស្ដារ​កសាង ប្រឡាយ​ទាំងនោះ​រួចរាល់​។​

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់ ធ្លាប់​បាន​ធ្វើ​ការ​ជួសជុល​ម្តង​រួច​មក​ហើយ​កាលពី​១០​ឆ្នាំមុន ​ប៉ុន្តែ​មិន​ទ្រង់ទ្រាយ​ធំ​ទេ ​ដោយសារ​លទ្ធភាព ​និង​ថវិ​កា​មាន​កម្រិត ទើបតែ​កាល​ពី​ដើម​ឆ្នាំ​២០១៥​កន្លង​មក​នេះ ក្រសួង​បាន​បើក​ការដ្ឋាន​ធ្វើការ​ជួសជុល ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​ហ្នឹង ក្រសួង​ក៏បាន​ធ្វើ​បន្ថែម​នូវ​តួ​ទំនប់ មាន​ភាពរឹងមាំ និង​អាច​ស្តុក​ទឹក បាន​ប្រមាណ​ជា ៣០​លាន​ម៉ែត្រ​គូប សម្រាប់​ស្រោចស្រព​ដំណាំ​កសិផល ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦​នេះ​។​

លោក​បន្ថែម​ថា ​កាលពីដើម​ប្រព័ន្ធ​ធារាសាស្ត្រ បាសាក់ មាន​លទ្ធភាព ស្រោចស្រព​តែ​ស្រុក​មោង​ឫ​ស្សី​ទេ ប៉ុន្តែ​ឥឡូវនេះ​ក្រោយពី​ការ​ជួសជុល​ឡើងវិញ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​មាន​សក្ដានុពល ស្តុក​ទឹកបាន​ច្រើន ក្រសួង​ក៏បាន​សាងសង់​ទំនប់ ទ្វា ទឹក ប្រឡាយ​មេ​រង ជាច្រើន​ខ្សែ និង​សាងសង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត ដើម្បី​បែងចែក​ទឹក​ឲ្យ​ទៅ​ដល់ ស្រុក​ស្វាយដូនកែវ មោង​ឫ​ស្សី ស្រុក​រុក្ខ​គី​រី និង​មួយ​ផ្នែក​ទៀត​ឲ្យ​ទៅ​ដល់​ស្រុក​បាកាន និង​ស្រុក​វាលវែង​ក្នុង​ខេត្ត​ពោធិ៍សាត់។​

អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់​ថា សក្ដានុពល​ទឹក​នៅ​រុក្ខ​គី​រី យើង​ទាញ​យក​មិនទាន់​អស់​នៅឡើយ​ទេ ដោយ​ក្រសួង​កំពុង​នឹង​សិក្សា​បន្ថែម​ ដើម្បី​ធ្វើការ​ទប់​ទំនប់ រវាង​ភ្នំ​បាសាក់ និង​ភ្នំ​តា​យ៉ង ដែល​នៅ​ក្បែរ​គ្នា បង្កើត​ជា​អាងទឹក​ ដែល​អាច​មាន​សក្ដានុពល​ស្តុក​ទឹក​បាន​ប្រមាណ​ជាង​២៦០​លាន​ម៉ែត្រ​គីប បន្ថែម​ទៀត ហើយ​ក្រសួង​ក៏​មាន​គម្រោង​ ដើម្បី​ស្ដារ (​ហៅថា​ប្រព័ន្ធ​ដូន​ទ្រី )​។​

លោក​បន្ថែម​ទៀត​ថា​ ក្រោយពី​យើង​ទំនប់​ភ្នំ​ទាំងពីរ​ហើយ យើង​អាច​ទម្លាក់​ទឹក​ហ្នឹង មក​ក្រោម​ដោយ​យើង​ធ្វើ​ការ​ស្ដារ ប្រព័ន្ធ ពិសេស​ស្ទឹង​ដូន​ទ្រី និង​ស្ទឹង​មោង​ឡើងវិញ ដើម្បីឲ្យ​មាន​ចរន្ត ដោយ​យើង​ជីក​ភ្ជាប់​គ្នា រវាង ស្ទឹង​ពោធិ៍សាត់ ស្ទឹង​ស្វាយដូនកែវ ពី​ស្ទឹង​ស្វាយដូនកែវ​បន្ត​ទៅ​ស្ទឹង​មោង​បន្ថែម​ទៀ​ត ហើយ​ប្រឡាយ​មេ របស់​វា​អាច​នឹង​ជួបគ្នា​ជាមួយ​ប្រឡាយ​មេ កង្ហត់ ឥឡូវ​យើង​ដល់​ប្រឡាយ​មេ​ធិបតី​ហើយ។​ លោក​បន្ថែម​ថា ​ក្រោយពី​យើង​សាសង​រួច ទើប​ផ្ទៃដី ទាំង​អស់ហ្នឹង​ត្រូវ​បាន​គ្រប​ដណ្ដ​ប់​ដោយ​សក្ដានុពល​ទឹក។​

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៤ លើក​ទំនប់​ត​ភ្ជាប់​ពី​ភ្នំ​ជី​ប៉ាង ទៅ​ភ្នំ​កូប មាន​ប្រវែង ៣.៣៧៣,២០ ម៉ែត្រ កម្ពស់ ៣១ ម៉ែត្រ គិត​មកដល់ពេលនេះ​សាងសង់​បាន​សម្រេច​៨៥​ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ ដែល​អាច​មាន​សក្ដានុពល ស្តុក​ទឹក បាន​ចំនួន​២៨៦​លាន​ម៉ែត្រគូប​ និង​ទាញ​យក​ថាមពល​វារីអគ្គិសនី បាន ជាង​១៣.២០០​គីឡូ​វ៉ាត់ បម្រើឲ្យ​ការ​ស្រោចស្រព ​និង​ប្រើប្រាស់​អគ្គិសនី ដល់​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​៕​

ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​

ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​

ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​

ក្រសួង​ធនធានទឹក​ គ្រោង​នឹង​ទប់​ភ្នំ «​បាសាក់​ និង​តា​យ៉ង​»​ ភ្ជាប់​គ្នា​ ដើម្បី​ស្តុក ជាង​២០០​លាន​ម៉ែត្រ​គូប​