ឃាត់​ខ្លួន​មនុស្ស​៤​នាក់​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​នា​ព្រឹកនេះ​

ឃាត់​ខ្លួន​មនុស្ស​៤​នាក់​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​នា​ព្រឹកនេះ​



សៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ក្រុម​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន ហើយ​ការ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​គឺ​ឈាន​ដល់​ការ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ដែល​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី​ ក្នុង​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០១៦​ ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​ដំនាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-ឈ្មោះ ហាន​ សុ​ហេង​ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​ មុខរបរ​គ្មាន រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ ថ្ងៃ​ទី​១៥​ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​ប្រើប្រាស់។ ២​-ឈ្មោះ​ សិន​ សុខា​ន់ ភេទ​ប្រុស​ កើត​នូវ​ឆ្នាំ​១៩៩៩ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ​ម៉ោង​២១​និង​១០​នាទី ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​ប្រើប្រាស់។

៣​-ឈ្មោះ ​សឿ​ម ​សំ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៨ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ​ស្រុក​ពួក ​ខេត្ត​សៀមរាប ឃាត់ខ្លួន​នូវ​ម៉ោង​១៦​និង​២០​នាទី ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់។ ៤​-ឈ្មោះ​ ដួង ​ថេ​ន ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៩ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​១៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​ប្រើ​ប្រាស់។ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​១៧​​មីនា​នេះ៕