សម្ដេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី​( ADB)​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​អត្តសញ្ញាណប័ណ្ណ​

សម្ដេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី​( ADB)​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​អត្តសញ្ញាណប័ណ្ណ​

ភ្នំពេញ ៖ នៅក្នុង​ជំនួប លោក ​សា​មូ​ឡា ទូ​គូ​ហ្វូ ​(Samiuela Tukuafu)​ នាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB) ​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​១៦ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​ស្នើ​សុំ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB)​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ ​សម្ដេច​ក្រឡាហោម ស ខេង បាន​អរគុណ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB)​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ទោះបីជា​តាមរយៈ​ជំនួយឥតសំណង តាម​រយៈ​កម្ចី ឬ​តាម​បែប​ផ្សេងៗ​ក្ដី​។ កន្លងមក​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB) បាន​ជួយ​គាំទ្រ​ដល់​ការ​កសា​ង​សាលាឃុំ​ដល់​កម្ពុជា គាំទ្រ​ដល់​ការ​កំណែទម្រង់ វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​នៅ​កម្ពុជា ជាមួយគ្នា​សម្ដេច​សូម​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB)​ បន្ត​គាំទ្រ​ដល់​កំណែទម្រង់​នេះ​បន្ត​ទៀត ​ដោយ​សម្ដេច​សង្ឃឹមថា ​ជំនួយ​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំ​២០១៩ ​ដែល​ជា​ឆ្នាំ​បញ្ចប់​នៅ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។​

សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា ជាមួយនឹង​ការ​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​ម​ជ្ឈ​ការ​សម្ដេច​សូម​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB) ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ​ដល់​ការបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​កិច្ចការ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​កំពុង​ធ្វើ​រាល់ថ្ងៃ ​ដើម្បី​ឲ្យ​ស្របតាម​ច្បាប់បោះឆ្នោត​ថ្មី​ ដែល​កម្ពុជា​មាន​។​

ជា​ការ​ឆ្លើយតប ​លោក​ សា​មូ​ឡា ទូ​គូ​ហ្វូ​ (Samiuela Tukuafu)​ នាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី ( ADB)​បាន​ជម្រាប​ជូន​អំពី​ការងារ​របស់​ADB​នៅ​កម្ពុជា ​ដោយ ​ADB​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០១៨ សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ​គម្រោង​ថ្មី​នេះ ​មានការ​កែ​ប្រែ​បន្តិចបន្តួច​ទី​១​ ដោយមាន​ការ​កើន​ឡើង​នូវ​ហិរញ្ញវត្ថុ​សម្រាប់​ជួយ​ដល់​កម្ពុជា​។ ទី​២ គឺ​មាន​ការ​ផ្ទេរ​អំណាច​នូវ​ការសម្រេច​មួយចំនួន​មកដល់​ការិយាល័យ​ប្រចាំ​នៅ​កម្ពុជា មិន​ចាំ​បាច់​ធ្វើដំណើរ​ឆ្លងកាត់​ទៅវិញ​ទៅមក​ ដើម្បី​សុំ​ការសម្រេច​ពី​ស្នាក់​ការ​ធំ​នៅ​ប្រទេស​ហ្វីលីពីន​នោះ​ទេ​។ ​ជាមួយ​គ្នា​នេះ ធនា​គារ​អភិវឌ្ឍ​អាស៊ី ( ADB)​ ក៏​កំពុង​ពិចារណា​ជ្រើសរើស​បុគ្គលិក​កម្ពុជា ​ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​នេះ​ដែរ​។​

លោកនាយក​ធនាគារ ADB បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​សំណើ​របស់​សម្ដេច​ក្រឡា​ហោម​ ដែល​សុំ​ឲ្យ​ធ​នាគារ​អភិវឌ្ឍ​អាស៊ី ( ADB) ​ជួយ​ដល់​ការបង្កើត​ប្រព័ន្ធ​គ្របគ្រង​អត្តសញ្ញាណប័ណ្ណ​នេះ ADB និង​ពិ​ភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ដើម្បី​ពិនិត្យមើល​លទ្ធភាព ​និង​ស្វែងយល់​ពី​គម្រោង​ដែល​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ និង​បន្ត​ធ្វើ​៕​