សមត្ថកិច្ច​​ ចុះ​ពិនិត្យ​ទីតាំង​ចោរ​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​មី​ ដែល​បាញ់​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់

សមត្ថកិច្ច​​ ចុះ​ពិនិត្យ​ទីតាំង​ចោរ​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​មី​ ដែល​បាញ់​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់

ស្ទឹងត្រែង ​៖ ​ដោយសារ​ស្ថានភាព​យប់​ងងឹត ​ពិបាក​ពិនិត្យ​ទៅ​លើ​សកម្មភាព​ ក្រុម​ចោរ​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​មី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មីនា​នេះ​ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ទីតាំង​ចោរប្លន់​ ដែល​បាន​បាញ់​បុរស​ម្នាក់​ចំ​ចុងដង្ហើម​ធ្លាយ​មក​ខ្នង​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​វាល​រំពេ ភូមិ​កាតូត ឃុំ​កំភុន ​ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច ​ដែល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចោរ​ប្លន់​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​សាក្សី​ គឺ​នៅ​យប់​កើតហេតុ មាន​កម្មករ​ស្រី​ប្រុស​​ប្រមាណ​១២​នាក់​ កំពុង​ផឹក​ស្រា​បៀរ និង​ហូបបាយ​ ស្រាប់តែ​​​​លេច​មុខ​ជន​សង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង AK​ ដើរ​ពីមុខ​ផ្ទះ​ចូល​មក​សួររក​ម្ចាស់ផ្ទះ។ ពួកគេ​ប្រាប់​ថា​ម្ចាស់ផ្ទះ​អត់​នៅ​ទេ ហើយ​ក៏​បាន​បាញ់​ទៅ​ជនរងគ្រោះ​ឈ្មោះ​លាង សុខ​ឡែ​ន អាយុ​២៥​ឆ្នាំ ជា​កម្មករ​បើក​រថយន្ត​ដឹក​ដំឡូង​មី ​ចំ​ចុងដង្ហើម​ធ្លាយ​មក​ខ្នង​របួសធ្ងន់។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​បាញ់​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់ ក៏​មាន​បក្ខពួក​គេ​២​នាក់​ទៀត​​​ចេញ​ពីក្រោយ​ផ្ទះ ​ពាក់​អាវ​ពណ៌​គគីរ​ ពាក់មួក ​ពាក់​ម៉ាស់ លី​ដែក​ស្បែង ​ប្រដាប់​ដោយ​អាវុធ​ខ្លី​ចូល​មក​ភ្ជង់​គំរាម​បាញ់ ហើយ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ផ្ទះ​ចូល​រុករក​សម្ភារៈ​មាន​តម្លៃ​ និង​ប្រាក់​របស់​ម្ចាស់ផ្ទះ។ ប៉ុន្តែ​​​មិន​ឃើញ ក៏​មក​គំរាម​ដោះ​ខ្សែ.ក​ ខ្សែដៃ​ពី​កម្មករ​ ហើយ​គេច​ខ្លួន​តាម​ចម្ការ​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​ដោយ​​សុវត្ថិភាព។

លោក​បន្ត​ថា ​បន្ទាប់ពី​ក្រុម​ចោរ​គេចខ្លួន​បាត់អស់​ ក្រុម​កម្មក​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក ខេត្ត​ស្ទឹងត្រែង​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​បាន​រាយការណ៍​ដល់​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ចុះ​កម​ទីតាំង​ចោរប្លន់​ដើម្បី​ធ្វើ​អន្តរាគមន៍។

សមត្ថកិច្ច​បន្ត​ថា​ ពាក់ព័ន្ធ​ក្នុង​ករណី​ប្លន់​ខាង​លើ​នេះ ​ក្រុម​ចោរ​ប្លង់​មិន​បាន​យក​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ច្រើន​នោះ​ទេ ដោយសារ​ម្ចាស់​ជាប់រវល់​ទៅ​ការ​បងប្អូន​នៅ​ខេត្ត​កំពង់ចាម។ ក្នុង​ការ​ប្លន់​នេះ​ក្រុម​ចោរ​ បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​កម្មករ​ដោះ​យក​ខ្សែដៃ​ប្លាទីន​១​ខ្សែ​តម្លៃ​៦៥​ម៉ឺន​រៀល​ ខ្សែក​ប្លាទីន​១​ខ្សែ​តម្លៃ​៥០​ម៉ឺន​រៀល និង​កងដៃ​១​ខ្សែ​តម្លៃ ៣០​ម៉ឺន​រៀល សរុប​ជា​ទឹកប្រាក់​អស់​១​លាន​ ៤៥​ម៉ឺន​រៀល។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មីនា​នេះ លោក​ឧត្ដមសេនីយ៍ត្រី​ហម ប៊ុន​ធែ​ល ​ស្នងការ​រង​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា យើង​មិនទាន់​បានកំណត់​មុខសញ្ញា​នៅ​ឡើង​ទេ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ​ទៅ​លើ​សកម្មភាព ​ទីតាំង​ចោរប្លន់ និង​យោង​តាម​ការ​បំភ្លឺ​ពី​កម្មករ ​ដែល​ដឹង​ក្នុង​ហេតុ​ការណ៍​នេះ ​​ដើម្បី​ឈាន​ដល់​ការ​វែកមុខ​ជនសង្ស័យ​ទាំង​៣​នាក់​ ប្រដាប់ដោយ​អាវុធ​វែង​ខ្លី​ ចូល​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​ ចាត់ការ។

បច្ចុប្បន្ន​ជនរងគ្រោះ ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​​ប្រទេស​វៀតណាម៕