អគ្គស្នងការ​នគរបាល​ជាតិ​ ណែនាំ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល ​ចុះ​ដល់​ខ្នង​ផ្ទះ​ធ្វើ​សៀវភៅ​ស្នាក់នៅ ​និង​អត្ត​ស​ញ្ញាណ​ប័ណ្ណ​

អគ្គស្នងការ​នគរបាល​ជាតិ​ ណែនាំ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល ​ចុះ​ដល់​ខ្នង​ផ្ទះ​ធ្វើ​សៀវភៅ​ស្នាក់នៅ ​និង​អត្ត​ស​ញ្ញាណ​ប័ណ្ណ​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ នេ​ត សាវឿន អគ្គ​ស្ន​ង​ការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ស​ភាពការណ៍ ​និង​លទ្ធផល​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥​ និង​ផ្សព្វផ្សាយ​ទិ​ស​ដៅ​ការងារ ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​នា​ឱកាស​នោះ​ក្រៅពី​ការ​កោត​សរសើរ​ចំពោះ​ស្នាដៃ​ដែល​បានសម្រេច​នា​ពេល​កន្លងមក ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ​នេ​ត សាវឿន ​បាន​ណែនាំ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដា​ក់​ចុះ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​ ដើម្បី​ឲ្យ​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ និង​ឲ្យ​ដឹងផង​ដែរ​ថា ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ ត្រូវ​រួសរាន់​ធ្វើ​ជូន​ពួក​គា​ត់​។​

ជាមួយគ្នា​នោះ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ នេ​ត សាវឿន ​បាន​ណែនាំ​ពី​ឥរិយាបថ​របស់​នគរ​បាល​ត្រូវ​ស្លូតត្រង់ ស្រឡាញ់​ប្រជាពលរដ្ឋ​ ចេះ​ជួយ​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រយ័ត្ន​ប្រជែង​នូវ​ពាក្យសម្ដី​ចំពោះ​ប៉ូលិស​ចរាចរណ៍​ ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​នានា សូមកុំ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ទៅកាន់​ប្រជាពលរដ្ឋ​។ ​ឥឡូវនេះ​ប្រជាពលរដ្ឋ​កំពុង​មាន​ការ​ពេញចិត្ត​នូវ​ទង្វើ​របស់​នគរ​បា​ល​មួយចំនួន​ ដែល​បាន​និង​កំពុង​បំពេញភារកិច្ច​មួយចំនួន​ដូចជា​ការសម្រួល​ចរាចរណ៍​ពេល​ភ្លើងស្តុប​ដាច់ ​ឬ​កន្លែង​មួយចំនួន​ ដែល​មាន​សភាព​តូច​ចង្អៀត និង​សកម្មភាព​ដឹក​ដៃ​ចាស់ជរា សិស្សានុសិស្ស​ឬ​ក្មេងៗ​ឆ្លងថ្នល់​ជាដើម សូមកុំ​ឲ្យ​ប្រែក្លាយ​ពី​ការ​ពេញចិត្ត​ទៅជា​ស្អប់​វិញ​៕