វេទិកា​សាធារណៈ​រវាង​សមាគម​ថ្នាក់​មូលដ្ឋាន ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​

វេទិកា​សាធារណៈ​រវាង​សមាគម​ថ្នាក់​មូលដ្ឋាន ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​



ស្វាយរៀង ៖ សមាគម​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ កាលពី​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ នៅ​សាលាឃុំ​កំពង់ត្រាច​បាន​រៀបចំ​វេទិកា​សាធារណៈ​រវាង​ក្រុមប្រឹក្សា​ក្រុង ស្រុក ​ឃុំ​ សង្កាត់​ និង​ប្រជាពលរដ្ឋ ​ក្នុង​គោលបំណង​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​ វេទិកា​នេះ​ក្រោម​វត្តមាន​លោក អ៊ុក ហាន ប្រធាន​សមាគម​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ​លោក ពេញ ជា អភិបាលស្រុក​រមាសហែក​ លោក សួស សាម​ឌី ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់​រោទ៍​ និង​មានការ​ចូលរួម​ពី​មេឃុំ​ចៅសង្កាត់​ទាំង​៨០​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​បំផុត​។

​កម្មវិធី​នេះ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សម្ពន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋានកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ និង​សហគមន៍​អឺរ៉ុប​ តាម​គម្រោង​លើក​កម្ពស់​សេវា​សមាគម​ក្រុម​ប្រឹក្សា​ដែល​ហៅ​កាត់​ថា ​(ACES)​ សមាគម​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ទាំង​១២​ខេត្ត​(​ខេត្ត​គោលដៅ​)​បាន​ខិតខំ​អនុវត្ត​តួនាទី​ក្នុង​ភាពជា​តំណាង​ឲ្យ​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ​ក្នុង​គោលបំណង​”​លើក​កម្ពស់​ឋានៈ និង​សមត្ថភាព​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ និង​ការ​សម្រេច​បាន​រដ្ឋបាល​ប្រជាធិបតេយ្យ​តាម​បែប​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​ ដែល​មាន​ប្រសិទ្ធភាព​និរន្តរភាព​តម្លាភាព​គណនេយ្យ​ភាព​ និង​ពឹង​ផ្អែកលើ​ខ្លួនឯង​”​។

លោក អ៊ុក ហាន មានប្រសាសន៍ថា ដើម្បី​ឲ្យ​ការ​តស៊ូ​មតិ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ សហការ​សាលាខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ រៀបចំ​វេទិកា​ក្រុម​ប្រឹក្សា​ថ្នាក់​ឃុំ​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុង ស្រុក​ ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ដៃគូ​អភិវឌ្ឍន៍​អង្គការ​សង្គម​ស៊ីវិល​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​មាន​បទពិសោធន៍​លើ​ការងារ​អភិបាល​កិច្ច​មូលដ្ឋាន​ និង​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យ​ចូលរួម​ផ្ដល់​ជា​គំនិត​យោបល់​ និង​អនុ​សាសន៍​ដើម្បី​ឲ្យ​ដំណើរការ​កំណែទម្រង់​អភិបាលកិច្ច​មូលដ្ឋាន​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​មាន​រលូន​ និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។​

លោក អ៊ុក ហាន បាន​បញ្ជាក់​ពី​គោលបំណង​ថា គោលបំណង​សម្រាប់​ការរៀបចំ​វេទិកា ​នៃ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​និង​ការ​ទទួល​បាន​សេវា​(​ប្រជាពលរដ្ឋ​)​ពី​ក្រុមប្រឹក្សា​អំពី​សេវា​សាធារណៈ ដោយ​រដ្ឋបាល​ឃុំ​/សង្កាត់​ប្រកបដោយ​គុណភាព ​និង​ប្រសិទ្ធភាព​ខ្ពស់​៕វេទិកា​សាធារណៈ​រវាង​សមាគម​ថ្នាក់​មូលដ្ឋាន ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​

វេទិកា​សាធារណៈ​រវាង​សមាគម​ថ្នាក់​មូលដ្ឋាន ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​

វេទិកា​សាធារណៈ​រវាង​សមាគម​ថ្នាក់​មូលដ្ឋាន ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​