សម្ដេច​ប្រធានរដ្ឋសភា ​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព

សម្ដេច​ប្រធានរដ្ឋសភា ​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព



ភ្នំពេញ​ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ មីនា​នេះ បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧​មីនា​នេះ។

លោក ញ៉ែម ថ្ថា​វី សមាជិក​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយពេល​មកដល់​ថា ដំណើរ​ទស្សនកិច្ច​នេះ ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​សភាជាតិ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រា​លី។

លោក​បន្ត​ថា នេះ​ក៏​ជា​លើក​ទី​១ ដែល​ប្រធានរដ្ឋសភា​កម្ពុជា​បាន​ទទួល​ការ​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​អូស្ត្រាលី ដើម្បី​ទៅ​ចូលរួម​ធ្វើ​ទស្សនកិច្ច​នេះ។ ក្នុង​រយៈពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី ​សម្ដេច​បាន​ចូល​ជួប​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​នៅ​ក្នុង​ព្រឹទ្ធសភា រដ្ឋសភា រវាង​ប្រទេស​ទាំងពីរ​។

ក្នុង​ដំណើរ​នេះ​ដែរ​សម្ដេច​ប្រធានរដ្ឋសភា ព្រមទាំង​គណៈប្រតិភូ​អម​ដំណើរ ក៏បាន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​សភា ព្រឹទ្ធសភា​អូស្ត្រាលី នៅ​ក្នុង​ដំណើរ​ការ​ជជែក​ដេញដោល​អំពី​របៀបរបប នៃ​ដំណើរ​ការ​អនុម័ត​ច្បាប់​នានា​របស់​សភា​អូស្ត្រាលី និង​បាន​អញ្ជើញ​ទៅ​ទស្សនា​កន្លែង​តាំង​ពិព័រណ៍​វិចិត្រសាល​របស់​ប្រទេស​អូស្ត្រាលី សម្រាប់​ជា​បទពិសោធន៍​រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ៕សម្ដេច​ប្រធានរដ្ឋសភា ​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព

សម្ដេច​ប្រធានរដ្ឋសភា ​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព