ជីករណ្ដៅ​ដាំសសរ​ធ្វើ​ផ្ទះ​ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់​

ជីករណ្ដៅ​ដាំសសរ​ធ្វើ​ផ្ទះ​ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់​



កំពត ​៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ជាង​ធ្វើ​ផ្ទះ​បាន​ជីករណ្ដៅ​ដាំសសរ ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់ នៅ​ចំណុច ភូមិ​តា​ដិ​ប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត នៅ​វេលា​ម៉ោង៨និង​៣​០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​។

​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ តើ អាល អាយុ​៦៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​​ព្រឹក ថ្ងៃខែ​ខាងលើ កម្មករ​ធ្វើ​ផ្ទះ​បាន​ជីក​រណ្ដៅ​ដាំសសរ​ ​នៅ​​រណ្ដៅ​ដាំសសរ​ចុង​ក្រោយ​​ជីក​បាន​ជម្រៅ​ប្រ​ហែលជា​កន្លះ​ម៉ែត្រ​ក៏​កាប់​ត្រូវ​ចំ​វត្ថុ​រឹង​(​ដែក​) ហើយ​កម្មករ​ក៏​​បាន​រត់​ទៅ​ប្រាប់​គាត់​(​ជា​ម្ចាស់ផ្ទះ​)​​ឲ្យ​មក​មើល។

​ម្ចាស់ផ្ទះ​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាមៗ​គាត់​បាន​រត់​ទៅ​មើល និង​បាន​ហៅ​អ្នក​ជិត​ខាងឲ្យ​មក​ជួយ​ពិនិត្យមើល​ទើប​ដឹង​ថា ​ជា​ក្បាល​គ្រាប់ ហើយ​គាត់​បាន​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មក​ជួយ ។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម ​លោក ស៊ិន សូ​យឿន មេ​ប៉ុស្តិ៍​សង្កាត់​អណ្ដូង​ខ្មែរ និង​មន្ត្រី​ជំនាញ​អាវុធ​ជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ទើប​ដឹង​ថា​ ជា​គ្រាប់​១០៥ ដែល​សល់​ពី​សម័យ​សង្គ្រាម។ ហើយក៏​បាន​រាយការណ៍​បន្ត​ទៅ​ផ្នែក​ស៊ីម៉ាក់ ​ដើម្បី​​យក​ទៅ​កម្ទេ​ច​ចោល។​

​សូម​បញ្ជាក់​ថា ខេត្តកំពត​ជា​ខេត្ត​ដែល​រង​នូវ​សង្គ្រាម​រ៉ាំរ៉ៃ​ជាច្រើន​ជំនាន់​មក​ហើយ ដោយ​បាន​បន្សល់​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​មិន​ត្រូវ​ប៉ះពាល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដាច់ខាត៕

ជីករណ្ដៅ​ដាំសសរ​ធ្វើ​ផ្ទះ​ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់​

ជីករណ្ដៅ​ដាំសសរ​ធ្វើ​ផ្ទះ​ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់​

ជីករណ្ដៅ​ដាំសសរ​ធ្វើ​ផ្ទះ​ប្រទះឃើញ​គ្រាប់​១០៥ ចំនួន​១​គ្រាប់​