យប់​ថ្ងៃ​ទី​១៦​មីនា ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​បាន​យានយន្ត​ចំនួន​១.៤៣៣​គ្រឿង​

យប់​ថ្ងៃ​ទី​១៦​មីនា ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​បាន​យានយន្ត​ចំនួន​១.៤៣៣​គ្រឿង​



ភ្នំពេញ ៖ សម្រាប់​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ន៍​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់ រហូតដល់​វេលា​ម៉ោង​៣​និង​០០​នាទី ទៀបភ្លឺ ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ចំនួន ១.៤៣៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​៨៧៣​គ្រឿង និង​រថយន្ត​មាន​ចំនួន​៥៦០​គ្រឿង។ ចំពោះ​យានយន្ត​ដែល​បាន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​បទល្មើស​ចំនួន​២៨៦​គ្រឿង​រួមមាន ​ម៉ូតូ​ចំនួន​១៧៨​គ្រឿង និង​រថយន្ត​ចំនួន​១០៨​គ្រឿង។
ដោយឡែក ​អ្នកបើកបរ​ចំនួន​៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ ដែល​មាន​អត្រា​ជាតិ​ស្រវឹង​ក្រោម​០,២៥ ក្នុង​នោះ​ចំនួន​៣​នាក់​អប់រំ​ទៅលើ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​បើក​រថយន្ត​ចំនួន​៣​នាក់​ផង​ដែរ​។

នៅ​ក្នុង​នោះ​ផង​ដែរ​ សមត្ថកិច្ច​បាន​ពិន័យ​ទៅលើ​អ្នកបើកបរ​ចំនួន​៥​នាក់ ដែល​មាន​អត្រា​ជាតិ​ស្រវឹង ចាប់ពី​០,២៥ ដល់​០,៣៩​មិល្លីក្រាម​រួមមាន ​អ្នកបើកបរ​ម៉ូតូ​ចំនួន​១​នាក់ និង​អ្នកបើកបរ​រថយន្ត ចំនួន​៤​នាក់។

ចំពោះ​អ្នកបើកបរ​ក្នុង​ភាព​ស្រវឹង​ចំនួន​៦​នាក់​រួមមាន ​អ្នក​បើក​ម៉ូតូ​ចំនួន​៤​នាក់ អត្រា​ជាតិ​អាល់​កុល​ពី​០,៥២ ដល់​០,៩៤​មិល្លីក្រាម ក្នុង​១​លីត្រ​ខ្យល់ ត្រូវ​បាន​ឃាត់ខ្លួន ចំណែក​អ្នកបើកបរ​រថយន្ត​ចំនួន​២​នាក់​ផង​ដែរ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែល​មាន​អត្រា​ជាតិ​អាល់កុល​ពី​០,៦៤​មិល្លីក្រាម ក្នុង​មួយ​លីត្រ​ខ្យល់។

សូម​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​៤០​លើក​នេះ​បាន​ឃាត់​អ្នកបើកបរ​យាន​យន្ត​ចំនួន​២៨៩​នាក់ ដែល​ក្នុង​នោះ​មាន អ្នកបើកបរ​រថយន្ត​ចំនួន​៧៤​នាក់ (​ស្ត្រី​០១​នាក់​) និង​តួលេខ​អ្នក​បើកបរ​ម៉ូតូ​មាន​ចំនួន​២១៥​នាក់៕