គូស្នេហ៍​ថ្មោងថ្មី​, ខាង​ស្រី​បែកចិត្ត ​​ ខាង​ប្រុស​​សុខចិត្ត​ទ្រហោយំ​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​ បង្ក​ការ​ភ្ញាក់ផ្អើល

គូស្នេហ៍​ថ្មោងថ្មី​, ខាង​ស្រី​បែកចិត្ត ​​ ខាង​ប្រុស​​សុខចិត្ត​ទ្រហោយំ​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​ បង្ក​ការ​ភ្ញាក់ផ្អើល



ភ្នំពេញ ​៖​ រឿង​ស្នេហា​បែកបាក់​មួយ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ កែវ​ផ្លូវ ៦០​ម៉ែត្រ​ ទល់មុខ​វត្ត​ចាក់​អង្រែ​ក្រោម​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​​ ខណ្ឌ​មានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ​ដោយសារតែ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​តាម​កាក់​រថយន្ត​ ឈ្នួល​ដែល​នារី​ជា​អតីត​សង្សារ​បែកចិត្ត ​ព្យាយាម​រត់គេច​ពីមុខ​របស់​ខ្លួន​នោះ។

យោង​តាម​ប្រភព​ព័ត៌មាន​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​ នារី​រូប​ស្រស់​វ័យក្មេង​ខាង​លើ​នេះ ​បាន​ចុះ​ពីលើ​រថយន្តឈ្នួល ​ហើយ​ចោទ​យុវជន​ម្នាក់ ​ដែល​ពាក់មួក​សុវត្ថិភាព​ថា ហេតុអ្វី​បានជា​តាម​រថយន្តឈ្នួល ​ដែល​ដឹក​គាត់​ឆ្ពោះ​ទៅ​គោលដៅ​ណាមួយ​នោះ។ ជា​ការ​ឆ្លើយ​តប​​ យុវជន​ដែល​ឃាត់​រថយន្តឈ្នួល​នោះ ​បាន​រៀបរាប់​ថា “ ខ្លួន​ជា​ប្ដី​ប្រពន្ធ​ជាមួយ​នារី​រូប​ស្រស់ ”។ ដោយឡែក​នារី​រូប​ស្រស់​ដដែល​នេះ ​បាន​បដិសេធ​ថា មិន​មែន​ជា​រឿង​ប្ដី​ប្រពន្ធ​ទេ គ្រាន់តែ​ធ្លាប់​ជា​សង្សារ​នឹង​គ្នា​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក៏ដោយ​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា តាម​នារី​រូប​ស្រស់​បាន​រៀបរាប់​ថា រូបនាង ត្រូវតែ​បែក​ពី​យុវជន​នោះ​ហើយ មិន​អាច​រស់នៅ​ជាមួយគ្នា​កើត​ទេ ហើយ​ម្យ៉ាងវិញទៀត ខ្លួន​គ្រាន់​ត្រឹម​ជា​សង្សារ​នឹង​គ្នា​តែប៉ុណ្ណោះ ​គ្មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្ដី​ប្រពន្ធ​ពី​មុន​កន្លងមក​ដែរ។ ដូច្នេះ​សូម​យុវជន​នោះ ​កុំ​​​រំខាន​ដល់​រូប​នាង។ ​ដោយឡែក​ភាគី​ខាង​យុវជន​វិញ​បាន ទទូច​សំពះ​អង្វរ​នារី​រូប​ស្រស់​នោះ​ថា កុំ​ឲ្យ​ បែក​ពី​ខ្លួន និង​ព្យាយាម​តាម​អង្វរ​និយាយស្តី​លួងលោម​នារី​រូប​ស្រស់​នោះ ដើម្បី​បាន​រួម​រស់​ជួបជុំគ្នា​ក្នុង​លក្ខណៈ ជា​ប្តី​ប្រពន្ធ៕

 

គូស្នេហ៍​ថ្មោងថ្មី​, ខាង​ស្រី​បែកចិត្ត ​​ ខាង​ប្រុស​​សុខចិត្ត​ទ្រហោយំ​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​ បង្ក​ការ​ភ្ញាក់ផ្អើល