ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ សន្យា​នឹង​ជំរុញ​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​បន្ត​ទៀត​

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ សន្យា​នឹង​ជំរុញ​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​បន្ត​ទៀត​



ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ សន្យា​ជំរុញ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ ល្អ​ជាមួយ​កម្ពុជា​បន្ត​ទៀត ខណៈ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ស្នើ​សុំ​ឲ្យ​កូរ៉េខាងជើង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដែល​កិច្ច​សហប្រតិបត្តិការ​ល្អ​នេះ​បាន​កើតជា​យូរណាស់​មក​ហើយ​តាំងពី​ជំនាន់​សម្ដេចព្រះ​បរម​រតនៈ​កោដិ នរោត្តម​សីហនុ​។

នៅ​រសៀល​ថ្ងៃទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​​ឯកឧត្ដម ហុង គី​ឈុ​ល​( Hong Ki Chol)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េខាងជើង ចូល​ជួប​សម្ដែង​ការគួរ​សម​ និង​ជម្រាបលា ខណៈ​ដែល​លោ​ក​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​។​

ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​ក្រឡ​ហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​អាណត្តិ​បេសកកម្ម​របស់​លោក​ឯក​អគ្គរដ្ឋទូត​កូរ៉េខាងជើង​នៅ​កម្ពុជា ​ដែល​តែងតែ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​គឺ​កម្ពុជា ​និង​កូរ៉េខាងជើង ​ដែល​មាន​ជា​យូរយារ​ណាស់​មក​ហើយ​។ ជា​ការ​ឆ្លើយតប​ឯកឧត្ដម ហុង គី​ឈុ​ល បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​ក្រឡាហោម ស ខេង ជាពិសេស​ក្រសួងមហាផ្ទៃ​ ដែ​ល​តែងតែ​ជួយ​សម្របសម្រួល​រាល់​ការងារ​ផ្សេងៗ​ ដែល​ស្ថានទូត​កូរ៉េខាងជើង​ស្នើសុំ​។

​ឯកឧត្ដម​សង្ឃឹម​ និង​បន្ត​ជំរុញ​ទំនាក់ទំនង​ល្អជា​មិត្តភាព​បន្ត​ទៀត​រវាង​កម្ពុជា​ និង​កូរ៉េខាងជើង ​ដែល​បាន​បង្កើត​ជា​យូរយារ​ណាស់​មក​ហើយ ​តាំងពី​ជំនាន់​​សម្ដេចព្រះ​បរម​រតនៈ​កោដិ​នរោត្តម សីហនុ​។

ឯកឧត្តម​ក៏បាន​អរគុណ​ផង​ដែរ​ដល់​ក្រសួងមហាផ្ទៃ​ ដែល​តែងតែ​ចាត់​ដំណាង​របស់​ខ្លួន​ចូលក្នុង​កម្ម​វិ​ធី​បុណ្យជាតិ​សំខាន់​នានា​របស់​កូរ៉េខាងជើង​។​

ជាទី​បញ្ចប់​សម្ដេច​ក្រឡ​ហោម ស ខេង បាន​ជូនពរ​ប្រជាជន​កូរ៉េខាងជើង​ទាំងអស់ ​ក៏​ជា​ឯកឧត្ដម​ឯក​អគ្គរដ្ឋទូត​ ដែល​បាន​បញ្ចប់​ភារកិច្ច​នៅ​កម្ពុជា​នៅក្នុង​អាណត្តិ​របស់​ឯកឧត្ដម​ ហើយ​ត្រូវ​ត្រឡប់​ទៅ​មា​តុ​ប្រទេស​សូម​ឲ្យ​ជោគជ័យ​គ្រប់​ភារកិច្ច​ និង​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​កាន់តែ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត​៕​

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ សន្យា​នឹង​ជំរុញ​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​បន្ត​ទៀត​

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ សន្យា​នឹង​ជំរុញ​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​បន្ត​ទៀត​