ក្រុមហ៊ុន​កាពីតូល ​ឧបត្ថម្ភ​ថវិកា​៣​ពាន់​ ដុល្លារ​​​ រៀងរាល់​ខែ​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​សមាគម​​អ.ត.ម

ក្រុមហ៊ុន​កាពីតូល ​ឧបត្ថម្ភ​ថវិកា​៣​ពាន់​ ដុល្លារ​​​ រៀងរាល់​ខែ​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​សមាគម​​អ.ត.ម



ភ្នំពេញ​ ៖ ​ក្នុង​គោលបំណង​ចូលរួម​កិច្ច​ការងារ​សង្គម និង​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​ផង​នោះ នា​ល្ងាច​ថ្ងៃ​​ទី​១៥ ខែ​មីនា ​ឆ្នាំ​២០១៦​ លោក​ផាន់ សុភាព ​ប្រធាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល បាន​រួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចំនួន ១៥០០​ដុល្លារ និង​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​១៥០០​ដុល្លារ​ សរុប​ថវិកា​ចំនួន​៣០០០​ដុល្លារ​ជា​រៀងរាល់​ខែ។

លោក ផាន់ សុភាព ប្រធាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល បានឲ្យដឹងថា លោក​រីករាយ​ណាស់ ដែលមាន​ឱកាស បាន​ចូលរួម​ជួយឧបត្ថម្ភ ទៅដល់​សមាគម ដោយសារ​តែ​លោក​បាន​ឃើញ​ផ្ទាល់ អំពី​សកម្មភាព​មនុស្ស​ធម៌​នានា របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​ចុះជួយ​ព្យាបាល​ជំងឺ​ផ្ទាល់​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស ដោយ​មិន​គិត​ថ្លៃ មិនតែប៉ុណ្ណោះ​បាន​ជួយ​យក​អ្នកជំងឺ​ធ្ងន់​មក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​នានា​នៅ​ទីក្រុង​ភ្នំពេញ។ ដូចគ្នា​ដែរ សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​ផ្តល់ឱកាស​ដល់​សិស្ស​-​និស្សិត​ក្រីក្រ​មានឱកាស​ទទួល​អាហារូបករណ៍ ដើម្បី​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នានា​បាន។ ជានិច្ចកាល​លោក ផាន់ សុភាព ប្រធាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល តែងតែ​ចូលរួម​ឧបត្ថម្ភ​ដល់​សកម្មភាព​ការងារ​មនុស្សធម៌​នានា ព្រមទាំង​ចូលរួម​ចំណែក​តាមរយៈ​កាកបាទក្រហម កម្ពុជា​ផងដែរ​។​

ជា​ចុងក្រោយ​លោក ពេញ ធារ​ម្យ តំណាង​ក្រុមការងារ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស និង​ការចូលរួម​ចែករំលែក​ដ៏​ថ្លៃថ្លា​នេះ សំដៅ​បង្ក​លទ្ធភាព​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​នៅ​តាម​មូលដ្ឋាន និង​សហគមន៍​ទូទាំង​ប្រទេស៕

ក្រុមហ៊ុន​កាពីតូល ​ឧបត្ថម្ភ​ថវិកា​៣​ពាន់​ ដុល្លារ​​​ រៀងរាល់​ខែ​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​សមាគម​​អ.ត.ម