កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ នាំ​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​ចូល​តាម​ច្រក​កំពង់ផែ​ស​អន្តរជាតិ​ខេ​ត្ត​ព្រះសីហនុ​

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ នាំ​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​ចូល​តាម​ច្រក​កំពង់ផែ​ស​អន្តរជាតិ​ខេ​ត្ត​ព្រះសីហនុ​



ព្រះសីហនុ ៖ កប៉ាល់​ទេសចរណ៍​បរទេស​១​គ្រឿង​ បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៧​មីនា​នេះ​ ដោយ​នាំ​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍​ជាង​១​ពាន់​នាក់​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​តាម​តំបន់​ទេសចរណ៍​សំខាន់ៗ​ និង​នៅ​តាម​ទីប្រជុំ​ជន​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះ សីហនុ​បាន​ឲ្យ​ដឹង​ថា កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​នេះ​មានឈ្មោះ CRYSTAL SERENTY សញ្ជាតិ BAHAMAS មាន​បណ្ដោយ​២៥០​ម៉ែត្រ ទទឹង​៣២.២០​ម៉ែត្រ ជម្រៅ​ទឹក​៨.១០​ម៉ែត្រ។​

កប៉ាល់​មួយ​គ្រឿង​នេះ​បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍​ចំនួន​៨៤៣​នាក់ ស្រី ៤៥២​នាក់ មាន​៣១​សញ្ជាតិ​ផ្សេងគ្នា និង​មាន​នាវិក​សរុប​៦៣៧​នាក់ ស្រី​១៦៥​នាក់ មាន​៥១​សញ្ជាតិ ។

​លោក ស៊ា​ង​ ឡេង​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កប៉ាល់​នេះ​ទេសចរណ៍ CRYSTAL SERENTY បាន​នាំ​ភ្ញៀវ​មកពី​ប្រទេស​ថៃ​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ ​តាម​គម្រោង​កប៉ាល់​នេះ​ នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​២៣​យប់​ ថ្ងៃ​ដដែល​នេះ។

លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នេះ​ជា​កប៉ាល់​ទេសចរណ៍​ទី​២២ ដែល​មាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ធ្វើដំណើរ​ទស្សនាចរ​តាម​មហាសាគរ​នៅ​ខេត្ត​ព្រះ សីហនុ។ នៅ​ដើម​ឆ្នាំ​២០១៦​នេះ ខេត្ត​ព្រះសីហនុ នឹង​ទទួល​បាន​នូវ​កប៉ាល់​ទេសចរណ៍​បរទេស​ជាច្រើន​គ្រឿង​ផ្សេងទៀត​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

លោក ស៊ា​ង ឡេង បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ​២០១៦​នេះ​កំណើន​ភ្ញៀវ​ទេសចរ និង​កំណើន​នាវា​ចូល​ចត និង​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើងជា​បន្តបន្ទាប់​ ដោយសារ ប្រទេស​កម្ពុ​ជា​មាន​សុវត្ថិភាព​ល្អ ពិសេស​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​នៅ​ហេដ្ឋារចនាសម្ពន្ធ​រីក​ចម្រើន មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ នា​ទិសនិរតី និង​មាន​តំបន់​រមណីយដ្ឋាន​នានា និង​តំបន់​នេសាទ​សមុទ្រ​ជាច្រើន​ផ្សេងទៀត​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅពី​តំបន់​ឆ្នេរ​ខ្សាច់ ខេត្ត​ព្រះ​សីហនុ​មាន​កោះ​ជាច្រើន​ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ខេត្ត​តំបន់​ឆ្នេរ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត។ បញ្ហា​អនាម័យ បរិស្ថាន ក៏​ជា​ចំណុច​មួយ​សំខាន់​ផង​ដែរ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​មកលេង​កម្សាន្ត ពិសេស​ការ​ទទួល​ស្វាគមន៍​របស់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ជា​កត្តា​ទាក់ទាញ​យ៉ាង​សំខាន់​សម្រាប់​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​មក​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​ឡើង៕កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ នាំ​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​ចូល​តាម​ច្រក​កំពង់ផែ​ស​អន្តរជាតិ​ខេ​ត្ត​ព្រះសីហនុ​
កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ នាំ​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​ចូល​តាម​ច្រក​កំពង់ផែ​ស​អន្តរជាតិ​ខេ​ត្ត​ព្រះសីហនុ​

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ នាំ​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​ចូល​តាម​ច្រក​កំពង់ផែ​ស​អន្តរជាតិ​ខេ​ត្ត​ព្រះសីហនុ​