ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​

6 Videos


​ជាថ្មី​ម្តង​ទៀតហើយ​ដែល ពេជ្រ ថាវ​រ៉ា បាន​បង្ហោះ​នូវ​រូបភាព​បង្ហាញ​ពី​ការ​មានទុក្ខ​សោក​របស់ នាង​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​មានការ​ងឿងឆ្ងល់​និង​ចង់ដឹង​ពី​មូលហេតុ​ពិត​?​។​

ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​

M88


​ថ្មីៗ​នេះ ពេជ្រ ថាវ​រ៉ា បានបង្ហាញ​ពី​សកម្មភាព​ទួញ​សោក​របស់​នាង​ក្រោយពី​កន្លងទៅ​គេ​ធ្លាប់ ឃើញ​នាង​បានបង្ហាញ​សកម្មភាព​នៃ​ការខឹង​ង៉ក់​ងរ​ជាមួយ​គូស្នេហ៍​របស់​នាង​តែ​មិនបាន​ប៉ុន្មាន​ក៏​ឃើញថា​វិល​ទៅ​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ ។ ព្រោះតែ​ដូច្នេះ​ទើប​មាន​អ្នកខ្លះ Comment ថា​មិនយូរ​ទេ​នាង​នឹងត្រូវ​គ្នា​វិញ​ដូច​មុន​មិន​ខាន ។​

ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​

​មុន​មានការ​បង្ហាញ​ពី​ការកើត​ទុក្ខ​គេ​សង្កេតឃើញថា ពេជ្រ ថាវ​រ៉ា បាន​បង្ហោះ​នូវ​រូបភាព​បង្ហាញ ពី​ភាព​ផ្អែមល្ហែម​រវាង​នាង​និង​បុរស​ជា​គូស្នេហ៍​តាម​ឆ្នាំ​និ​មួយៗ​ពោល​គឺមាន​ក្នុង​ឆ្នាំ ២០១៤,២០១៥ និង ឆ្នាំ​២០១៦​នេះ ។ ប៉ុន្តែ​ក្រោយពី​នោះ​បន្តិច​មក​គេ​ក៏​ឃើញ​នាង​សរសេរ​សារ​បង្ហោះ​នូវ​ពាក្យ​ប្លែកៗ​បង្ហាញ ការឈឺចាប់​ហូរហែ​មានដូចជា ៖

ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​

ហេតុអ្វី​មើលងាយ​ខ្ញុំ​ម្ល៉េះ​,​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​ដល់​ថ្នាក់​នេះ​ដូច​ស្លាប់​ទាំង​រស់​,​ឈឺ​ហួសនិស្ស័យ​,​លើសពី​ស្អប់​,​បើ Block លេខ​ខ្ញុំ Block រហូត​ទៅ​កុំ​បើក​វិញ​ឲ្យ​សោះ​ហើយ​បើខ​ល​មក​ក៏​ខ្ញុំ​មិន​ទទួល​ដូចគ្នា​,​ស្នេហា​ខ្វះ​ការថែទាំ​ដូច​ផ្កា​មិន​ស្រោច​ទឹក​… ។​ ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅពេល​ឃើញ​នាង​បង្ហោះ​នូវ​ពាក្យ​ឈឺចាប់ និង រូបភាព​នាង​យំ​គេ​ក៏​ដឹង​ច្បាស់​ថា​នាង​ខឹង​ង៉ក់​ងរ​ជាមួយ​គូស្នេហ៍​ទៀតហើយ​ដោយ​ខ្លះ​បានសរសេរថា​យំ​ទៀតហើយ​,​កុំ​យំ​ច្រើនពេក​,​អ្នកណា​ធ្វើ​ឲ្យ​យំ​…​ជាដើម ។​ ​គេ​ដឹងថា​ព្រោះតែ​ការស្រឡាញ់​ទើប​មានការ​ប្រចណ្ឌ​ងរង៉ក់​ដាក់គ្នា​ញឹកញាប់​ដូច្នេះ​៕ ដេវីត​

ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​ពេជ្រ ថាវ​រ៉ា បង្ហាញ​ការឈឺចាប់​ជាថ្មី​ជាមួយ​គូស្នេហ៍​