ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅក្នុង​បឹង​កន្សែង​

​ខេត្តរតនគិរី​៖ សព​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​អ្នក​បង់សំណាញ់​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៦​។ ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​របស់​សព​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ហើយ​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​មួយ យប់​មួយថ្ងៃ គ្រូពេទ្យ​ក៏បាន​បញ្ចូល​សេរ៉ូម​អោយ​។​

ដោយ​មិនដឹង​មូលហេតុ​អ្វី​ប្តី​របស់គាត់​នោះ​ក៏​ផ្តាច់​សេរ៉ូម​ចេញរួច​រត់ចេញ​ពី​ពេទ្យ​បាត់​មួយ​យប់ គាត់​បាន​ខំ​ដើររក​ដែរ តែ​រក​មិនឃើញ​មិនដឹងថា​ប្តី​ទៅ​ទីណា​នោះទេ​។ ស្រាប់តែ​នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០១៦ មាន​អ្នក​បង់សំណាញ់​ម្នាក់​ប្រទះឃើញ​សព​អណ្តែត​ទឹក​ក្នង​បឹង​កន្សែង​ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​។​

រួច​សមត្ថកិច្ច​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ក៏​ចុះ​ស្រង់​សព​មក​ដាក​លើគោក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិតជា​ករណី​លង់ទឹក​ខ្លួនឯង​ស្លាប់​ពិតមែន​ពុំមាន​ជា​អំពើ​ឃាតកម្ម​នោះទេ​។ ចំណែកឯ​ប្រពន្ធ​និង​សាច់ញាតិ​នៃ​សព​ក៏បាន​មកឈរ​មើល​សព​អណ្តែត​ទឹក​នោះដែរ​ដល់ពេល​ប៉ូលិស​ស្រង់​មកដល់​លើគោក​ស្ត្រី​ជា​ប្រពន្ធ​ដឹងថា​ប្តី​របស់ខ្លួន​ក៏​ស្រែក​ទ្រ​ហូល​យំ​បោក​ខ្លួន​នឹង​ដី​ថែមទាំង​តួ​ញ​សោក​ពាក្យ​ស្រណោះស្រណោក​ថា​មិនគួរណា​ប្តី​អាយុ​ខ្លី​ស្លាប់ចោល​ខ្លួន​នឹង​កូន​បែបនេះ​សោះឡើយ​។​

​ជនរងគ្រោះ​មានឈ្មោះ ស៊ន ជា អាយុ​៥២​ឆ្នាំ ជនជាតិ​គ្រឹ​ង​រស់នៅ​ភូមិ​វ៉ង ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ហើយ​លង់ទឹក​ស្លាប់​អោប​ស្បែកជើង​មួយគូរ​ជាប់​នឹង​ដៃ​មិន​របូត​ទៀតផង​។ សមត្ថកិច្ច​បានប្រគល់​សព​អោយ​ប្រពន្ធ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​នៅឯ​កេ​ហ​ដ្ឋា​ន​របស់​សព​៕ លីវ​ណ្ណៈ

KA-17-03-2016-05 KA-17-03-2016-07 KA-17-03-2016-08