កុមារីម្នាក់ត្រូវសត្វគោបោលជាន់ស្លាប់​ ខណៈកំពុងដេកក្នុងអង្រឹង

(ពោធិ៍សាត់​)៖​ កុមារីអាយុ៣ឆ្នាំម្នាក់​ ត្រូវបានសត្វគោមួយហ្វូង​ បោលដេញគ្នាជាន់ស្លាប់​ ខណៈកំពុងដេកលង់លក់ នៅក្នុងអង្រឹង បើទោះបីឪពុកម្ដាយ​បញ្ជូនទៅមន្ទីរពេទ្យ​ក៏ដោយ។
កុមារីម្នាក់ត្រូវសត្វគោបោលជាន់ស្លាប់​ ខណៈកំពុងដេកក្នុងអង្រឹង
ហេតុការណ៍ដ៏កម្រ​ សត្វគោជាន់ក្មេងស្លាប់ខាងលើ​ បានកើតឡើង​ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃឪម៉ាល់​ សង្កាត់រលាប​ ក្រុង​ខេត្តពោធិ៍សាត់​ ខាងក្រោយពេទ្យយាស៊ូ​។​

លោកអនុសេនីយ៍ឯក​ សំ​ ថា​ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងពោធិ៍សាត់​ ប្រាប់ភ្នាក់ងារ​ Fresh New ថា៖​ កុមារីរងគ្រោះមានឈ្មោះ​ សុខ​ ស្រីនិច​ អាយុ​ ៣​ឆ្នាំ​ មានឪពុកឈ្មោះ​ ហែម​ សុខ​ អាយុ​២៨​ឆ្នាំ​ និង​ ម្ដាយឈ្មោះ​ រ៉ន​ គន្ធា​ អាយុ​២៦ឆ្នាំ​ រស់នៅភូមិ​ សង្កាត់កើតហេតុ​ខាងលើ​។

​ លោកមេបញ្ជាការបន្តថា​ តាមការរៀបរាប់អួលដើមករពីឪពុកម្ដាយកុមារីរងគ្រោះថា​ កូនស្រីពួកគាត់កំពុងដេកលង់លក់ ក្នុងអង្រឹងក្រោមសំយ៉ាបផ្ទះផ្នែកខាងមុខ​ គ្រានោះស្រាបតែមានសត្វគោចំនួន​ ៦ទៅ៧ក្បាល​ បោលដេញគ្នាមកប៉ះអង្រឹង​ បណ្ដាលឲ្យកូនស្រីគាត់ធ្លាក់មកក្រោម​ ក៏ជាន់ចំខ្លួន​ និង​ក្បាលរងបូសយ៉ាងធ្ងន់ធ្ងរ​ ភ្លាមៗនោះពួកគាត់ បានបញ្ជូនកូនមកមន្ទីរពេទ្យបង្អែកខេត្ត​ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក​ ក្រុមគ្រូពេទ្យបានជួយចាត់ចែងបញ្ជូនបន្ត ទៅរាជធានីភ្នំពេញ​ តែជាអកុសល់ក៏បានដាច់ខ្យល់ស្លាប់​ នៅតាមផ្លូវគួរឲ្យសង្វេគ​។

​ ពួកគាត់បន្តប្រាប់ទៀតថា​ ដោយរវល់វីវក់​ និង​ កូនស្រីមិនបានគិតដល់ហ្វូងសត្វគោនោះឡើយ​ ថាគោសត្វអ្នកណានោះទេ​ ដូច្នេះពួកគាត់សំណូមពរឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកឲ្យផង​។

ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ បានចាត់ឲ្យលោក​ កើត​ ឆែ​ ដែលជាប្រធា​នក្រុមការងារចុះជួយសង្កាត់រលាប ផ្តល់នូវថវិកា​ ១០ម៉ឺន​រៀល និង​អង្ករ​ ៥០គីឡូក្រាម​ សម្រាប់ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណី៕
កុមារីម្នាក់ត្រូវសត្វគោបោលជាន់ស្លាប់​ ខណៈកំពុងដេកក្នុងអង្រឹង

កុមារីម្នាក់ត្រូវសត្វគោបោលជាន់ស្លាប់​ ខណៈកំពុងដេកក្នុងអង្រឹង

ប្រភព៖ Fresh News

  • កុមារីម្នាក់ត្រូវសត្វគោបោលជាន់ស្លាប់​ ខណៈកំពុងដេកក្នុងអង្រឹង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: