ការជួប Barca នឹងបង្ហាញពីការបាត់បង់ឱកាសក្នុងទិញ Suarez របស់ Arsenal

ការឈានទៅប្រកួតជាមួយនឹងក្រុម Barcelona នៅកីឡដ្ឋាន Camp Nou ក្នុងការប្រកួតជើងទី២នៅរាត្រីនេះ នឹងបង្ហាញពីការសោកស្តាយនៃការបាត់បង់ឱកាសក្នុងការនាំយកខ្សែប្រយុទ្ធ Luis Suarez កាលពីឆ្នាំ២០១៣ ខណៈដែលលោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ បានទទួលស្គាល់ថា ក្រុមរបស់លោកនឹងប្រឈមមុខនឹងការងារដែលមិនអាចទៅរួចមួយ ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជាលើកទី១ក្នុងរយៈពេល៨ឆ្នាំ ក្រោយពីចាញ់ក្នុងលទ្ធផល ២-០ កាលពីជើងទីមួយ។

ក្រុម Arsenal នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou ជាមួយនឹងជំនឿចិត្តដ៏ស្តួចស្តើងមួយ ខណៈដែលក្រុម Barcelona កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ពិសេសនៅលើទឹកដីខ្លួន។ Arsenal មានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់នាំមុខនៅកីឡដ្ឋាន Emirates កាលពី៣សប្តាហ៍កន្លងទៅ នៅមុនពេលការលេងស៊ីចង្វាក់គ្នាយ៉ាងល្អរបស់ខ្សែប្រយុទ្ធទាំងបីនៃក្រុម Barcelona រួមមាន Messi, Neymar និង Luis Suarez បានផ្តល់ការខកចិត្តដល់ក្រុមកាំភ្លើងធំតែម្តង។

Messi, Neymar និង Suarez បានរួមគ្នារកគ្រាប់បាល់បញ្ចូលទីសរុបចំនួន១០៣គ្រាប់នៅរដូវកាលនេះ ខណៈដែលក្រុម Arsenal បានរកគ្រាប់បាល់សរុបត្រឹមតែ៧១គ្រាប់ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យសោកស្តាយបំផុតសម្រាប់លោក Wenger គឺការអសមត្ថភាពរបស់លោក ឬក៏ការគ្មានឆន្ទៈក្នុងការចំណាយប្រាក់ដ៏ច្រើនទៅលើខ្សែប្រយុទ្ធកម្រិតកំពូលដែលត្រូវការជាចាំបាច់ក្នុងការផ្លាស់ប្តូរជោគជ័យវាសរបស់ក្រុម Arsenal ទៅរកជ័យជម្នះ។ ប៉ុន្តែ ទោះបីជាយ៉ាងនា គ្រូបង្វឹករូបនេះបានព្យាយាមទិញ Suarez ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ូហ្គាយរូបនេះនៅលេងឲ្យក្លិប Liverpool កាលពីឆ្នាំ២០១៣។

ក្រោមវប្បធម៌នៃការមិនចំណាយប្រាក់ច្រើនរបស់ក្រុម Arsenal ក្រោមការដឹកនាំរបស់លោក Wenger ពួកគេបានធ្វើឲ្យក្លិប Liverpool ខឹងសម្បាយ៉ាងខ្លាំង តាមរយៈការដាក់ការដេញថ្លៃច្រើនជាងមួយផោនទៅលើតម្លៃខ្លួនទិញរំលាយកិច្ចសន្យាចំនួន៤០លានផោនរបស់ Suarez។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
24.02.16 Arsenal 0-2 Barcelona
09.03.11 Barcelona 3-1 Arsenal
17.02.11 Arsenal 2-1 Barcelona

ប្រភព៖ www.188bet.com

  • ការជួប Barca នឹងបង្ហាញពីការបាត់បង់ឱកាសក្នុងទិញ Suarez របស់ Arsenal已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: