ក្មេង​កំព្រា​​ឪពុក​ម្ដាយ​វ័យ​៥​ឆ្នាំ ​បាន​ជួប​ Idol របស់​ខ្លួន​ CR7

ក្មេង​ប្រុស​សញ្ជាតិ​ប៉ាឡេស្ទីន​​វ័យ​៥​ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ និង​បង​ប្រុស​របស់​គេ​ស្លាប់​ចោល​អស់ ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​មួយ​​ នឹង​បាន​ជួប​ជាមួយ​កីឡាករ​ក្រុម​ Real Madrid រួម​ទាំង​ Idol របស់​គេ​ Cristiano Ronaldo ផង​ដែរ នៅ​កីឡដ្ឋាន​ Santiago Bernabeu ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

ក្មេង​កំព្រា​​ឪពុក​ម្ដាយ​វ័យ​៥​ឆ្នាំ ​បាន​ជួប​ Idol របស់​ខ្លួន​ CR7

 

​បើ​តាម​ IBTimes UK បាន​ឲ្យ​ដឹង​ថា ម្ដាយ​ឪពុក​ និង​បង​ប្រុស​វ័យ​១៨​ឆ្នាំ​របស់​កុមារា Ahmed Dawabsha ​បាន​បាត់​បង់​ជីវិត​ទាំង​អស់ ​អំឡុង​ពេល​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ នៅ​រដ្ឋ​ Duma កាល​ខែ​កក្កដា​ឆ្នាំ​មុន។ ប៉ុន្តែ​ក្មេង​ប្រុស​ដែល​រួច​ជីវិត​​ពី​ការ​ស្លាប់​​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​ដ៏​ងប់ងុល​របស់​ក្រុម​ស្ដេច​ស Real Madrid ​ហើយ​រូប​គេ​ស្រលាញ់​ CR7 ​ខ្លាំង​ណាស់។

 

​​​យ៉ាងណា​មិញ​ ​កុមារា​ Dawabsha នឹង​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​អេស្ប៉ាញ​ ដើម្បី​ជួប​ជាមួយ​កីឡាករ​ក្រុម​ Real Madrid ទាំង​អស់ ខណៈ​ដែល​អ្នកចាត់ការ​ Zinedine Zidane គឺជា​អ្នក​រៀបចំ​អញ្ជើញ​ឲ្យ​រូប​គេ​ទៅ​ទីក្រុង​ Madrid។

 

ក្មេង​កំព្រា​​ឪពុក​ម្ដាយ​វ័យ​៥​ឆ្នាំ ​បាន​ជួប​ Idol របស់​ខ្លួន​ CR7

 

លោក​ Jibril Rajoub ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​​ប៉ាឡេស្ទីន​ ​​បាន​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ដល់​ក្លឹប​​យក្ស​របស់​អេស្ប៉ាញ (Real Madrid)​ ដែល​បង្ហាញ​កាយ​វិការ​​​ល្អ​បំផុត ក៏​ដូច​ជា​​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្មេង​​ ដែល​បាត់​បង់​សមាជិក​​គ្រួសារ​ទាំង​អស់ ឲ្យ​​មាន​សង្ឃឹម​ឡើង​វិញ៕

 

-ចុចអាន៖ មាន​អ្វី​កើត​ឡើង​​ពេល​ Ronaldo ​​អង្គុយ​ញាំ​តែ​នៅ​ទី​សាធារណៈ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports