Pochettino មិន​បារម្ភ​រឿង​កីឡាករ​ជា​ច្រើន ត្រូវ​ហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស

លោក Mauricio Pochettino បាន​ប្រាប់​ថា​លោក​មិន​ព្រួយ​បារម្ភ​រឿង​កីឡាករជា​ច្រើន​របស់​ Tottenham Hotspur ដែល​ត្រូវ​កោះ​ហៅ​ចូល​ក្រុមជម្រើសជាតិ​អង់គ្លេស​នោះ​ទេ​។

 

Pochettino មិន​បារម្ភ​រឿង​កីឡាករ​ជា​ច្រើន ត្រូវ​ហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស

 

​អ្នក​ចាត់ការ​ទូទៅ​វ័យ ៤៤ឆ្នាំ ជឿជាក់​ថាកូន​ក្រុម​របស់​ខ្លួន តិច​បំផុត​ក៏ ៨ នាក់​ ដែល​នឹង​ជាប់​ក្នុង​ឈុត​ជម្រើស​ជាតិ។ Spurs បច្ចុប្បន្ន​កំពុង​ឈរ​លេខ​២​នៅ Premier League តាម​ក្រុម​កំពូល​តារាង Leicester ចំនួន ៥ពិន្ទុ ប៉ុន្តែ​បើ​តាម Pochettino ការ​ចំណាយ​កីឡាករ​ជា​ច្រើន ចូល​ក្រុម​ជម្រើស​ជាតិ​ នឹង​មិន​ប៉ះពាល់​ដល់ ការ​ប្រជែង​តំណែង​ជើងឯក​របស់​ក្លឹប​នោះ​ទេ។

 

“ប្រហែល​កីឡាករ Spursនឹង​ជាប់​ក្នុង​ឈុត​ជម្រើស​ជាតិ​ច្រើន អាច៦, ៧ ឬ៨នាក់ ដោយសារ​ពួក​យើងត្រូវ​គ្រូ​បង្វឹក​ជឿ​ទុក​ចិត្ត។ វា​គឺ​ជា​ក្ដី​ស្រមៃ និង​ឱកាស​សម្រាប់​កីឡាករ​នីមួយៗ​ក្នុង​ការ​លេង​ឲ្យ​ជម្រើស​ជាតិសម្រាប់​ត្រៀម​អឺរ៉ូ។ ខ្ញុំ​រីករាយ ដែល​ក្លឹប​មាន​ការ​ពាក់​ព័ន្ធ​ច្រើន​ទៅ​នឹង​ជម្រើស​ជាតិ”។ Pochettino បញ្ជាក់​ដូច្នេះ។

 

កីឡាករ​មក​ពីក្លឹប Tottenham Hotspur ដែល​អាច​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​រួម​មាន៖ Harry Kane, Dele Alli, Kyle Walker, Eric Dier, Danny Rose, Ryan Mason, Kieran Trippier និង Tom Carroll។ គ្រូ​បង្វឹក​លោក Roy Hodgson នឹង​ប្រកាស​ឈ្មោះ​បញ្ជី​កីឡាករ​ចុងក្រោយ​សម្រាប់​ត្រៀម​ប្រកួត​មិត្តភាពជាមួយអាល្លឺម៉ង់ និង​ហូឡង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

 

ចុចអាន៖ Aguero បន់​ឲ្យ​ Man City ចាប់​ឆ្នោត​​​ UCL កុំ​ប៉ះ​ក្រុម​ខ្លាំង​​២​នេះ

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC