គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona បាន​លើក​ឡើង​ថា​ក្រុម​អ្នក​មាន​បុណ្យ​របស់​លោក ​មិន​​ខ្លាច​​ញញើត​ក្រុម​ណា​ឡើយ​ ​​ក្នុង​ការ​ចាប់​ឆ្នោត​ UEFA Champions League វគ្គ​៨​ក្រុម នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ តែ​​លោក​បាន​​កំប្លែង​លេង​ថា ​លោក​ខ្លាច​តែ​ក្រុម​១​គត់​​គឺ ក្រុម​ Barca ខ្លួន​ឯង។

 

គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

 

Barca បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ បន្ទាប់​ពី​បំបាក់​ Arsenal សរុប​​ទាំង​២​ជើង​ ៥-១ ​ខណៈ​ដែល​តារា​ឆ្នើម​ Lionel Messi, Luis Suarez និង​ Neymar គឺជា​អ្នក​ស៊ុត​ម្នាក់​១​គ្រាប់ ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​ឈ្នះ​ ៣-១ នៅ​ជើង​ទី​២ នា​កីឡដ្ឋាន​ Camp Nou ​យប់​មិញ​ទៀត។

 

ក្រុម​ទាំង​៨ ដែល​ត្រូវ​ចាប់​ឆ្នោត​ថ្ងៃ​ស្អែក​គឺ​មាន​ Barcelona, Bayern Munich, Atletico Madrid, Real Madrid, Paris Saint-Germain, Manchester City, Wolfsburg និង​ Benfica ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ (Enrique) ​យល់​ថា​​គ្មាន​ក្រុម​ណា​ក្នុង​ចំណោម​ក្រុម​​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ខ្លាច​ឡើយ។

 

អ្នកចាត់ការ​វ័យ​​៤៥​ឆ្នាំ បាន​បញ្ជាក់​បន្ថែម​ថា៖ “ក្រុម​តែ​១​គត់ ដែល​ខ្ញុំ​មិន​ចង់​ជួប​គឺ Barca។ ពិត​ណាស់ យើង​មាន​កីឡាករ​ល្អៗ​បំផុត ​ហើយ​ក្រុម​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ ទាំង​ផ្នែក​ប្រយុទ្ធ និង​ការពារ។ យើង​រីករាយ ដែល​មាន​ Messi, Suarez និង​ Neymar ជា​ខ្សែ​ប្រយុទ្ធ​របស់​យើង។ វគ្គ​៨​ក្រុម​នេះ មាន​ន័យ​ថា​ក្រុម​ដែល​សង្ឃឹម​លើក​ពាន​ ១​ឬ​២​​អាច​នឹង​ធ្លាក់​ចេញ ដែល​នេះ​ជា​រឿង​ល្អ​សម្រាប់​យើង។ ឥឡូវ​យើង​កំពុង​រង់ចាំ​​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត”៕

 

គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

 

គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

 

គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

 

ចុះ​ប្រិយ​មិត្ត​ចង់​ឲ្យ​​ Barcelona ចាប់​ឆ្នោត​ប៉ះ​ក្រុម​ណា​ដែរ?

 

-ចុចអាន៖ MSN ស៊ុត​ម្នាក់​១​គ្រាប់​ទម្លាក់ Arsenal ខណៈ Bayern ឈ្នះ Juventus ៤-២

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal