Van Gaal ទទូច​ឲ្យ​អ្នកគាំទ្រ​ស្រែក​ឲ្យ​ខ្លាំង​ជាង កាល​អ្នកគាំទ្រ Liverpool ធ្វើ​នៅ Anfield

លោក Louis Van Gaal បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​ឲ្យ​ខ្លាំង​ៗ​នៅ​ក្នុង​ប្រកួត​យប់​នេះ ពោល​គឺ​ឲ្យ អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​គាំទ្រ Liverpool បាន​ធ្វើ​កាល​ជើង​ទី១ នៅ Anfield។

 

Van Gaal ទទូច​ឲ្យ​អ្នកគាំទ្រ​ស្រែក​ឲ្យ​ខ្លាំង​ជាង កាល​អ្នកគាំទ្រ Liverpool ធ្វើ​នៅ Anfield

 

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ជឿ​ថា ជ័យជម្នះ​របស់​ម្ចាស់​ផ្ទះ Liverpool គឺ​បាន​មក​ពី សម្រែក​ពី​សំណាក់​អ្នកគាំទ្រ ទាំងអស់​របស់​ពួកគេ។ “ពួក​យើង​ត្រូវ​ការ ការ​គាំទ្រ ពីព្រោះ​ការ​គាំទ្រ​ផ្ដល់​ឥទ្ធិពល​ខ្លាំង។ អ្នក​បាន​ឃើញ​ហើយ ពី​ការ​គាំទ្រ​របស់​ពួកគេ​លើ​គ្រូ​បង្វឹក និង​ក្រុម​ទាំង​មូល។” Van Gaal បាន​ប្រាប់​ដូច្នេះ។

 

Man Utd បាន​ចាញ់ Liverpool កាល​ពី​ជើង​ទី​១ ក្នុង​លទ្ធផល​ ២-០ តែ​បើ​តាម​​បុរស​វ័យ៦៤ ឆ្នាំរូប​នេះ គឺ​លោកជឿជាក់​ថា​ក្រុម​នឹង​អាច​ឈាន​ទៅ​កាន់​វគ្គ៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត តាម​រយៈ​ការ​ធ្វើ​យ៉ាង​ណា​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន និង​ការពារ​កុំ​ឲ្យ​របូត​គ្រាប់​បាល់៕

 

ចុចអាន៖ គ្រូ​ Barcelona ថា​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម UCL ​​ខ្លាច​តែ​ក្រុម​១​គត់

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun