Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

ក្រុម​បិសាច​​ក្រហម​ Manchester United នឹង​បើក​​ទ្វារ​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ក្រុម​គូ​ប្រជែង​ធំ ហង្ស​ក្រហម​ Liverpool ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​​១៦​ក្រុម ជើង​ទី​២ នា​​វេលា​ម៉ោង​០៣:០៥​យប់​នេះ។

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

​កាល​ជើង​ទី​១​នៅ​ Anfield ហង្ស​ក្រហម​បាន​បំបាក់​ Man Utd ២-០ រួច​ហើយ ដូច្នេះ​យប់​នេះ​ Liverpool មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ច្រើន​ជាង​បិសាច​ក្រហម។ ប៉ុន្តែ​​តើ​ក្រុម​លោក​ Louis van Gaal ​អាច​វាយ​បក​ទម្លាក់​ Liverpool បាន​វិញ ឬ​យ៉ាង​ណា?

 

​សម្ដី​អ្នកចាត់ការ៖

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Man Utd៖ “នេះ​ជា​ឱកាស​របស់​យើង ដើម្បី​ទម្លាក់​ Liverpool។ យើង​ត្រូវ​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង ​ដោយ​ចាប់​ផ្ដើម​ពី​​កីឡាករ​នីមួយៗ ​រួម​ទាំង​អ្នកគាំទ្រ​ផង​ដែរ។ អ្នកគាំទ្រ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ពេល​លេង​ក្នុង​ដី​ខ្លួន​ឯង ​ដូច្នេះ​សង្ឃឹម​ថា អ្នកគាំទ្រ​នឹង​​មក​គាំទ្រ​ឲ្យ​បាន​ច្រើន​ពេញ​ទំហឹង។ ពួក​យើង​ត្រូវការ​ស៊ុត Liverpool ត្រឹម​តែ​ ២-០ មិនចាំបាច់ ៣-០ នោះទេ ព្រោះ​យើង​នឹង​អាច​ស៊ុត​ថែម​នៅវគ្គ១៥នាទី២ដង​ទៀត។ គោល​ដៅ​របស់​​យើង​គឺ ចង់​ទម្លាក់​ Liverpool ឲ្យ​បាន។

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

Jürgen Klopp អ្នក​ចាត់ការ​ក្រុម​ Liverpool៖ “នេះ​ជា​លើក​ទី​៣​ហើយ ដែល​យើង​ប៉ះ​ Man Utd តាំង​ពី​ខ្ញុំ​មក​ដឹក​នាំ​ក្រុម។ ខ្ញុំ​គិត​ថា Man Utd ក៏​នៅ​មាន​ឱកាស​១០០% នៅ​ឡើយ ប៉ុន្តែ​ពួក​យើង​ដឹង​ហើយ​ថា នឹង​ត្រូវ​តទល់​ជាមួយ​គេ​យ៉ាង​ណា ខ្ញុំ​គ្មាន​បារម្ភ​រឿង​អ្វី​ទាំង​អស់។ យើង​បាន​មក​​ហ្វឹកហាត់​នៅ​ Old Trafford ហើយ​ខ្ញុំ​​ពិត​ជា​ចូលចិត្ត​បរិយាកាស​នៅ​ទី​នេះ…សង្ឃឹម​ថា​​​​បរិយាកាស​នឹង​កាន់​តែ​ល្អ ​​ដល់​ពេល​ប្រកួត”។

 

​ជើង​កីឡាករ៖

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Man Utd ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ដូច​ជា ​ប្រធាន​ក្រុម​ Wayne Rooney (របួស​ជង្គង់), Luke Shaw (ក​ជើង), Phil Jones (ក​ជើង), Antonio Valencia (របួស​ជើង)។ ​រីឯ​​ខ្សែ​បម្រើ​ Ashley Young ​និង​ខ្សែ​ការពារ​វ័យ​ក្មេង​ Cameron Borthwick-Jackson ​បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ ​ខណៈ​ដែល​​ខ្សែ​បម្រើ​ Bastian Schweinsteiger ​អាច​​នឹង​ចូល​លេង​ដំបូង​បាន​វិញ​ផង​ដែរ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​បិសាច​ក្រហម អាច​ជា៖ De Gea; Varela, Smalling, Blind, Rojo; Schweinsteiger, Schneiderlin; Martial, Herrera, Lingard; Rashford។

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ Liverpool ​នឹង​អវត្តមាន​​ខ្សែ​ការពារ​ Joe Gomez (របួស​ជង្គង់), ខ្សែ​ការពារ​ Martin Skrtel (សរសៃពួរ), ​ខ្សែ​ប្រយុទ្ធ Danny Ings (ជង្គង់) និង​​ខ្សែ​បម្រើ​ Lucas (របួស​ភ្លៅ) ប៉ុន្តែ​​ខ្សែ​បម្រើ​ James Milner ​ដែល​អវត្តមាន​កាល​ជើង​ទី​១ ដោយសារ​ឈឺ​នោះ បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម អាច​ជា៖ Mignolet; Clyne, Lovren, Sakho, Moreno; Henderson, Can, Milner; Coutinho, Firmino, Sturridge។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Man Utd អាច​សង​សឹក​​ទម្លាក់​ Liverpool ​បាន​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ប៉ះ​គ្នា​នៅ​លីគ​១៦៦​ដង Man Utd ឈ្នះ​៦៧, Liverpool ឈ្នះ​៥៥, ស្មើ​៤៤។ ​ប៉ុន្តែ​​នៅ​ Premier League ៤​ប្រកួត​ចុង​ក្រោយ​ Man Utd ឈ្នះ​ទាំង​៤។

– ក្រុម​ទាំង​​២​នេះ​ទើប​តែ​ប៉ះ​គ្នា​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​លើក​ទី​១ នៅ​រដូវ​កាល​នេះ​ទេ ខណៈ​ដែល​លទ្ធផល​កាល​ជើង​ទី​១​គឺ Liverpool ឈ្នះ​ ២-០ ស៊ុត​ដោយ​ Daniel Sturridge និង​ Roberto Firmino។

– Man Utd ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់ ក្នុង​ជំនួប​​​ពាន​រង្វាន់​អឺរ៉ុប​ UEFA ក្នុង​ដី​ខ្លួន​ឯង​ ​ទល់​នឹង​ក្រុម​នៅ​ប្រទេស​អង់គ្លេស។ រីឯ​ Liverpool មិន​ទាន់​ស្គាល់​ពាក្យ​ថា “ឈ្នះ” ​នៅ​ឡើយ​ទេ ពេល​ប៉ះ​ក្រុម​អង់គ្លេស​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ក្រៅ​ដី​កន្លង​មក៕

 

​ព្យាករ​គូ​នេះ​គឺ៖ Manchester United ២-១ Liverpool , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Van Gaal ទទូច​ឲ្យ​អ្នកគាំទ្រ​ស្រែក​ឲ្យ​ខ្លាំង​ជាង កាល​អ្នកគាំទ្រ Liverpool ធ្វើ​នៅ Anfield

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA.com