Mazda kazamai មនុស្ស​ជា​ច្រើន​ឃើញ​ហើយ​មិន​​ស្រលាញ់​មិន​បាន ចុះ​ប្រិយមិត្ត​វិញ?

Mazda ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​បាន​រចនា​រូបរាង​រថយន្ត​បាន​យ៉ាង​ស្រស់​ស្អាត និង​តម្រូវ​បាន​​មនុស្ស​ស្ទើរ​តែ​គ្រប់​វ័យ​។ បើ​ប្រៀប​ធៀប​ជាមួយ​រថយន្ត​របស់​ក្រុមហ៊ុន​ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ រថយន្ត​របស់​ Mazda មាន​ភាព​ទាក់ទាញ​ជាង។

ហើយ​ថ្មីៗ​នេះ​ Mazda បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ភ្ញាក់​ផ្អើល ជាមួយ​នឹង​រូបរាង​រថយន្ត​គំរូ​សម្រាប់​ពេល​អនាគត់​មួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Mazda kazamai។ គ្រាន់​តែ​ដាក់​បង្ហាញ​ភ្លាម​ នរណា​ក៏​ចាប់​អារម្មណ៍ នរណា​ក៏​សរសើរ ហើយ​នរណា​ក៏​ចង់​បាន​វា​ផង​ដែរ។

សម្រាប់​ថ្ងៃ​បញ្ចេញ​លក់​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​នៅ​ឡើយ​ទេ ហើយ​ Kazamai ធ្លាប់​ត្រូវ​បាន Mazda បង្ហាញ​ម្ដង​រួចមក​ហើយ​កាល​ពី​ឆ្នាំ 2008 ប៉ុន្តែ​នៅ​ពេល​នោះ​វា​មិន​ទាន់​ចេញ​ជា​រូបរាង​ពេញ​លេញ​នៅ​ឡើយ​ទេ៕

អត្ថបទ ៖ ជលស័យ

  • Mazda kazamai មនុស្ស​ជា​ច្រើន​ឃើញ​ហើយ​មិន​​ស្រលាញ់​មិន​បាន ចុះ​ប្រិយមិត្ត​វិញ?已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:បច្ចេកវិទ្យា
Tags: