ដែលឃើញលោក Machael Jackson ធ្វើ Beatbox ហេ!? ឡូយកប់! (មានវីដេអូ)

បរទេស៖ លោក Machael Jackson គឺជាតារាចម្រៀងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យ។ លោកមិនត្រឹមតែជាអ្នកចម្រៀងប៉ុណ្ណោះទេ លោកជាអ្នកនិពន្ធ និងជាពិសេសលោកជាស្តេចបំបែកក្បាច់រាំទៀតផង។

លោក Machael Jackson ត្រូវបានពិភពលោកទទួលស្គាល់លោក ដោយបានដាក់រហស្សនាមឲ្យ លោកថា ”King Of Pop” ដែលមានន័យថា លោកគឺជាស្តេចនៅក្នុងវិស័យចម្រៀងប៊ុមតែម្តង។ ប៉ុន្តែមិនថាយ៉ាងណា គួរឲ្យសោកស្តាយ ដែលលោកមិនអាចនៅបម្រើអារម្មណ៍ដល់ទស្សនិកជនបានតទៅទៀត។

គួរឲ្យដឹងថា លោក Machael Jackson បានទទួលអនិច្ចកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ ដោយសារតែជំងឺមហារីកស្បែក ប៉ុន្តែលោកក៏បានបន្សល់នូវ ទុកស្នាដៃរបស់លោកជាច្រើន ទុកដល់អ្នកជំនាន់ក្រោយៗ រួមមានដូចជា ចម្រៀង និង ក្បាច់រាំ ជាដើម ដែលសុទ្ធសឹងតែជាស្នាដៃរបស់លោកផ្ទាល់។

ជាការពិតណាស់ បើទោះបីជាយើងជាអ្នកគាំទ្រ និងតែងតែស្តាប់នូវចម្រៀងគាត់ក៏ពិតមែន ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួន ប្រាកដជាមិនធ្លាប់បានដឹងនោះទេថា តាមការពិតទៅលោក Machael Jackson លោកក៏ចេះធ្វើ Beatbox ដែរ លោកបានធ្វើវាតាំងពីមិនទាន់ មានអ្នកស្គាល់ថា Beatbox ជាអ្វីមកម៉្លេះ! ហើយវាពិតជាអស្ចារ្យពិតមែន! បើមិនជឿទេ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

 ប្រភព៖ YouTube

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload