លិញលិញ ម្ចាស់បទ រៀនរស់ខ្លួនឯង បង្ហាញខ្លួនដំបូងក្នុងពិធី សម្ពោធខ្សែភាពយន្ដខ្នាតធំរឿង ប្រាសាទកំបាំងមុខ

ភ្នំពេញ៖ បទចម្រៀងមួយបទ ដែលមានចំនងជើងថា រៀនរស់ខ្លួនឯង ដែលបទនេះមានម្ចាស់បទ ជាតារាចម្រៀងមួយរូប មានសម្លេងផ្អែមក្រអួនក្រអៅ និងសម្រស់ស្រស់ស្អាត ដែលកំពុងតែធ្វើឲ្យ មិត្ដអ្នកស្ដាប់ស្ទើរទប់ទឹកភ្នែកមិនបាននោះ គឺ កញ្ញា លិញលិញ ។

លិញលិញ ម្ចាស់បទ រៀនរស់ខ្លួនឯង បង្ហាញខ្លួនដំបូងក្នុងពិធី សម្ពោធខ្សែភាពយន្ដខ្នាតធំរឿង ប្រាសាទកំបាំងមុខ

លិញលិញ គឺជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្ម WONDER FILM ENTERTAINMENT ដែលថ្មីៗនេះយើង សង្កេតឃើញថា បទរបស់កញ្ញា ជាច្រើនបទដែលកំពុងតែទទួលការគាំទ្រច្រើន ពីសំណាក់ស្រទាប់យុវវ័យនោះ ជាពិសេសគឺបទ រៀនរស់ខ្លួនឯង ដែលជាបទពិរោះ និងទទួលបានការគាំទ្រខ្លាំងបំផុតរបស់កញ្ញានោះ។ តែអ្វីដែលចម្លែកគឺទស្សនិកជនទាំងអស់ មិនដែលឃើញ កញ្ញាបង្ហាញខ្លួនតាមកម្មវិធីណាឡើយ ដែលធ្វើឲ្យទស្សនិកជនជាច្រើន មានចំងល់យ៉ាងខ្លាំង ចំពោះអវត្ដមាននេះ។

យ៉ាងណាមិញ ស្ងាត់ៗស្រាប់តែគេហទំព័ររបស់ ផលិតកម្ម WONDER FILM ENTERTAINMENT បានបង្ហោះនូវកម្មវិធីមួយ នៅផ្សារទំនើបអេអនមល ជាន់ទី ២ នៅថ្ងៃទី ១៨ ខែមីនានេះ គឺជាកម្មវិធីសម្ភោធភាពយន្ដខ្នាតធំ រឿងប្រាសាទកំបាំងមុខ ហើយនៅថ្ងៃនោះ នឹងមានវត្ដមានកញ្ញា លិញលិញ នឹងជ្រើសយកបទ រៀនរស់ខ្លួនឯង មកបកស្រាយក្នុងកម្មវិធីផងដែរ។ បើទស្សនិកជនចង់ជ្រាបច្បាស់ អាចអញ្ជើញមកចូលរួមទស្សនាផ្ទាល់ នៅផ្សារទំនើបអេអនមល ជាន់ទី២ នៅមុខរោងភាពយន្ដ Major Cineplex នៅថ្ងៃទី ១៨ មីនា ចាប់ពីម៉ោង ៤រសៀលតទៅ លោកអ្នកនឹងអាច ជួបកញ្ញាដោយផ្ទាល់ជាក់ជាមិនខាន៕

លិញលិញ ម្ចាស់បទ រៀនរស់ខ្លួនឯង បង្ហាញខ្លួនដំបូងក្នុងពិធី សម្ពោធខ្សែភាពយន្ដខ្នាតធំរឿង ប្រាសាទកំបាំងមុខ

បទចម្រៀង រៀនរស់ខ្លួនឯង ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload