តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

កោះ​ម៉ាល់ឌីវ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ទិសដៅ​ទេសចរណ៍​ដែល​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ទៅ។ វា​ល្បី​ដោយ​សារ​មាន​ទេសភាព​ស្រស់​ត្រកាល ផ្ទៃ​សមុទ្រ​ខៀវ​ថ្លា ​មាន​ខ្សាច់​ស​​ម៉ដ្ឋ​គួរ​ឲ្យ​ទាក់ទាញ។​ ​​នៅ​លើ​កោះ​អ្នក​អាច​មើល​ឆ្លុះ​ដល់​បាត​ទឹក​​និង​ល្អ​សម្រាប់​ចុះ​មើល​ទេសភាព​បាត​សមុទ្រ។

 

​​​ទេសភាព​គួរ​​គយគន់​បែប​នេះ​ បាន​នាំ​ចិត្ត​ឲ្យ​គូ​ស្នេហ៍​តារា​មួយ​ចំនួន​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​លេង ដើម្បី​សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា។ នេះ​ជា​គូ​ស្នេហ៍​តារា​៥​គូ​ដែល​នាំ​គ្នា​ទៅ​លេង​កោះ​​ម៉ាល់ឌីវ៖

 

១. តារា​ម៉ូដែល Irina Shayk និង​អតីត​មិត្ត​ប្រុស Christiano Ronaldo

 

កីឡាករ​បាល់ទាត់ Christiano Ronaldoបាន​នាំអតីតមិត្តស្រី​តារា​ម៉ូដែល​សិចស៊ី Irina Shayk ​និង​កូន​ប្រុស Christiano Junior ​គ្នា​ទៅ​លេង​កោះ ម៉ាឌីវ​កាលពី​ឆ្នាំ​២០១១ គ្រា​ដែល​ពួក​គេ​នៅ​ស្រលាញ់​គ្នា ប៉ុន្តែ​ពេល​នេះ​ចែក​ផ្លូវ​គ្នា​ហើយ។

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

២. David និងVictoria Beckham

 

អតីត​កីឡាករ​បាល់ទាត់​ល្បី​របស់​ក្រុម Manchester United គឺ David Beckham បាន​ដឹក​ដៃ​ភរិយា Victoria Beckham ព្រម​ទាំង​កូន​ទាំង​៤​រូម​មាន Brooklyn, Romeo, Cruz និង Harper ទៅ​កោះ​ម៉ាល់ឌីវ​ចំនួន​២​ដង​ក្នុង​ឆ្នាំ​២០១៣​និង​២០១៦។ Beckham ក៏​បាន​បង្ហោះ​រូប​ប្រពន្ធ​ស្លៀក​ប៊ីគីនី​ជាមួយ​កូន​ស្រី​និង​ខ្លួន​ឯង​លើ​ពេល​នៅ​កោះ​ម៉ាល់ឌីវ​លើ​បណ្ដាញ Instagramផង​ដែរ។ ​​​

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

៣.Jennifer Hawkins និង Jake Wall

 

កាល​ពី​ចុង​ឆ្នាំ​២០១៥ រូបភាព​ជា​ច្រើន​សន្លឹក​របស់​គូ​ស្នេហ៍​តារា​ម៉ូដែល​ទាំង​ពីរ Jennifer Hawkins និង Jake Wall បង្ហោះ​លើ​បណ្ដាញ Instagram ពេល​ដែល​ពូក​គេ​ទៅ​លេង​នៅ​កោះ​ម៉ាល់ឌីវ​តែ​២​នាក់។ រូប​ភាព​ទាំង​នោះ​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​ពីរ​និង​ទិដ្ឋភាព​លើ​កោះ​ ពេល​ថ្ងៃ​រៀប​លិច។

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

៤. Saif Ali Khan និងKareena Kapoor

 

កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ តារា​បូលីវូដ​ Saif Ali Khan បាន​ចំណាយ​ពេល​វេលា​នាំ​ប្រពន្ធKareena Kapoor និង​គ្រួសារ​ទៅ​វិស្សមកាល​នៅ​កោះ​ម៉ាល់ឌីវ​យ៉ាង​រីករាយ។ វា​ក៏​ដូច​ជា​ការរំឭក​នូវ​​អនុស្សាវរីយ៍​​ដែល​ពួក​គេ​រៀបការ​តាំង​ពី​ឆ្នាំ​២០១២៕

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

៥. Myolie Wu និងPhilip ​

 

តារា​សម្ដែង​ហុងកុង Myolie Wu និង​ស្វាមី​ Philip បាន​បញ្ចប់​កន្លែង​ក្រេប​ទឹល​ឃ្មុំ​ចុងក្រោយ​នៅ​កោះ​ម៉ាល់ឌីវ បន្ទាប់​ពី​ពួក​បាន​ទៅ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជា​ច្រើន​ក្រោយ​រៀបការ។

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ

 

តារា​ល្បី៥​​គូធ្លាប់​ដឹក​ដៃ​គ្នា​សាង​អនុស្សាវរីយ៍​នៅ​កោះ​ម៉ាល់ឌីវ
​​

ចុចអាន៖Taylor Swift លេង​ឈុត​ប៊ីគីនី​​​ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​មិត្ត​ប្រុស​លើ​ឆ្នេរ​ខ្សាច់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  maldivesfinest

​​
​​​